National

June 1, 2026 at 10:40 AM
Melea_Sovannary

ទឹកប្រាក់ពីព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា ឆ្នាំ២០២៦ ត្រូវបានបរិច្ចាគឱ្យមន្ទីរពេទ្យកុមារអង្គរទាំងស្រុង

ទឹកប្រាក់ពីព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា ឆ្នាំ២០២៦ ត្រូវបានបរិច្ចាគឱ្យមន្ទីរពេទ្យកុមារអង្គរទាំងស្រុង

ទឹកប្រាក់ពីព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា ឆ្នាំ២០២៦ ត្រូវបានបរិច្ចាគឱ្យមន្ទីរពេទ្យកុមារអង្គរទាំងស្រុង

ព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជិះកង់ដើម្បីកុមារកម្ពុជាអបអរទិវាជិះកង់ពិភពលោក និងទិវាកុមារអន្តរជាតិ» បានបញ្ចប់ទៅដោយជោគជ័យហើយ ដោយឆ្នាំនេះមានការចូលរួមពីកីឡាករ កីឡាការិនីប្រមាណ ២០០នាក់ មកពី ៩ ប្រទេសផ្សេងគ្នាបាននាំគ្នាជិះកង់ពីរាជធានីភ្នំពេញឆ្ពោះទៅទីរួមខេត្តសៀមរាប ក្នុងបំណងប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ លើចម្ងាយផ្លូវ ៣១០ គីឡូម៉ែត្រ រៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្រោមជំនួយឧបត្ថម្ភគាំទ្រដោយ សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI)។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឱ្យដឹងថា នេះជាលើកទី៣ នៃព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជិះកង់ដើម្បីកុមារកម្ពុជាអបអរទិវាជិះកង់ពិភពលោក និងទិវាកុមារអន្តរជាតិ»។

អ្វីដែលជាគោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីទាំងអស់គ្នានេះ គឺដើម្បីអបអរសាទរទិវាជិះកង់ពិភពលោក ៣ មិថុនា និងទិវាកុមារអន្តរជាតិ ១ មិថុនា ព្រមទាំងការជិះកង់ដើម្បីសហគមន៍ និងជួយរៃអង្គាសថវិកា សម្ភារៈជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រមទាំងបន្តបំផុសការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនដល់កីឡាករ កីឡាការិនី និងមហាជនឱ្យចូលរួមលេងកីឡាជិះកង់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឆ្នាំនេះ អ្នកចុះឈ្មោះចូលរួមជិះកង់ពីភ្នំពេញទៅសៀមរាបមានត្រឹមតែ ១៨០នាក់ប៉ុណ្ណោះ តែតួលេខជាក់ស្តែងនៃការចូលរួមមានរហូតដល់ទៅ ២០០នាក់ ពោលគឺពេលទៅដល់ខេត្តសៀមរាប មានអ្នកចូលរួមជិះកង់អមដំណើរកាន់តែច្រើនថែមទៀត។

តំណាងសហព័ន្ធបានចាត់ទុក ព្រឹត្តិការណ៍ជិះកង់ដ៏ធំនេះជាការលើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុលឡើងបន្ថែមទៀត។ តាមរយៈការរៀបចំនេះ សហព័ន្ធចង់ឱ្យក្រុមជិះកង់នៅខេត្តបានចូលរួមសហការគ្នា ក្នុងដំណើរជិះកង់កម្សាន្ត ដើម្បីគោលដៅសប្បុរសធម៌ និងការជិះកង់ចម្ងាយឆ្ងាយទៅកាន់ខេត្តសៀមរាប ក៏ដូចជាគោលដៅរួមចំណែកដល់ការផ្សព្វផ្សាយវិស័យកីឡាជិះកង់ និងវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។

ក្នុងនោះ ទឹកប្រាក់សរុបចំនួន ៣,៣៣៣ដុល្លារសហរដ្ឋអាមេរិក ដែលទទួលបានពីព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា លើកទី៣ ឆ្នាំ២០២៦ ត្រូវបានបរិច្ចាគឱ្យមន្ទីរពេទ្យកុមារអង្គរ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦៕

ប្រភព៖ https://www.facebook.com/share/p/1BUpDnxCQV/

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0278
Images-Content-0278
End image 1
End image 2
End image 3