National

June 3, 2026 at 10:32 AM
Melea_Sovannary

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពស្នូលមួយសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

សម្ដេចធិបតីបានមានប្រសាសន៍ថា ពិដានគោលនៃថវិកាជាតិសម្រាប់ការចំណាយនឹងបន្តកើនឡើងជាលំដាប់ ចាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងគុណភាពអប់រំ និងលើកកម្ពស់សមត្ថភាពធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សម្រាប់ឆ្នាំ២០២៦ វិស័យអប់រំទទួលបានថវិកាជាតិសរុបចំនួន ៤,៤៧៤ ប៊ីលានរៀល ដែលត្រូវបានអនុម័តក្នុងច្បាប់ថវិកាជាតិ ហើយមានការកើនឡើងលើសពីពិដានចរចាដំបូង។ ការកើនឡើងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះការវិនិយោគលើវិស័យអប់រំ។

ដោយឡែក សម្រាប់ឆ្នាំ២០២៧ ពិដានគោលថវិកាដែលគ្រោងយកទៅធ្វើការចរចា មានចំនួន ៤,៦៨៤ ប៊ីលានរៀល ពោលគឺកើនឡើង ២៣១ ប៊ីលានរៀល បើធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ការពង្រីកការវិនិយោគក្នុងវិស័យអប់រំ និងការកែលម្អគុណភាពសិក្សានៅគ្រប់កម្រិត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តួលេខពិដានគោលសម្រាប់ឆ្នាំ២០២៧ គឺគ្រាន់តែជាមូលដ្ឋានសម្រាប់ការចរចាប៉ុណ្ណោះ ខណៈលទ្ធផលចុងក្រោយអាចនឹងមានការកើនឡើងបន្ថែមទៀត។ សម្ដេចបានគូសបញ្ជាក់ថា ការបន្តបង្កើនថវិកាវិស័យអប់រំ គឺជាការវិនិយោគដ៏សំខាន់សម្រាប់ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ប្រភព៖ ក្រសួងព័ត៌មាន

https://www.information.gov.kh/articles/194249

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0286
Images-Content-0286
End image 1
End image 2