International

March 20, 2026 at 11:29 AM
Sovannary Melea

Trump យក Pearl Harbor ប្រៀបធៀបនឹងការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ក្នុងជំនួបនាយករដ្ឋមន្ត្រីជប៉ុន

Trump យក Pearl Harbor ប្រៀបធៀបនឹងការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ក្នុងជំនួបនាយករដ្ឋមន្ត្រីជប៉ុន

Reuters: លោក ត្រាំ លើកយកព្រឹត្តិការណ៍ភើល ហាប័រ (Pearl Harbor) មកប្រៀបធៀបនឹងការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកយកភាពស្រដៀងគ្នារវាងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ និងការវាយប្រហាររបស់ជប៉ុនលើកំពង់ផែ ភើល ហាប័រ (Pearl Harbor) កាលពីជាច្រើនទសវត្សរ៍មុន មកធ្វើការប្រៀបធៀប ខណៈដែលលោកកំពុងការពារសកម្មភាពសង្គ្រាមប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណេ តាកាអ៊ីឈី (Sanae Takaichi) នៅទីក្រុងវ៉ាស៊ីនតោន។

"យើងចង់បានភាពភ្ញាក់ផ្អើល (ការវាយប្រហារឆ្មក់ដោយមិនឱ្យដឹងខ្លួន)។ តើអ្នកណាដឹងច្បាស់អំពីភាពភ្ញាក់ផ្អើលជាងជប៉ុនទៅទៀតនោះ? ហេតុអ្វីបានជាអ្នកមិនប្រាប់ខ្ញុំអំពីភើល ហាប័រ?" នេះជាសម្តីរបស់លោក ត្រាំ បានលើកឡើង នៅពេលដែលអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាលោកមិនបានប្រាប់សម្ព័ន្ធមិត្តអំពីផែនការសង្គ្រាមរបស់លោក។

លោកបានបន្ថែមថា៖ "អ្នកជឿជាក់លើភាពភ្ញាក់ផ្អើល ខ្ញុំគិតថាប្រហែលជាខ្លាំងជាងយើងទៅទៀត"។

នៅក្នុងការិយាល័យពងក្រពើ (Oval Office) ខណៈអង្គុយក្បែរលោក ត្រាំ លោកស្រី តាកាអ៊ីឈី បានបង្ហាញអាការៈភ្ញាក់ផ្អើល (បើកភ្នែកធំៗ) និងរំកិលខ្លួននៅលើកៅអី នៅពេលដែលលោក ត្រាំ រំលឹកដល់ព្រឹត្តិការណ៍ដែលបានទាញសហរដ្ឋអាមេរិកឱ្យចូលក្នុងសង្គ្រាមលោកលើកទី២។

ការវាយប្រហាររបស់ជប៉ុនលើមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅភើល ហាប័រ រដ្ឋហាវ៉ៃ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ បានសម្លាប់ជនជាតិអាមេរិកចំនួន ២,៣៩០ នាក់ ហើយសហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមលើជប៉ុននៅថ្ងៃបន្ទាប់។

អតីតប្រធានាធិបតីអាមេរិក លោក ហ្វ្រែងគ្លីន ឌី រូស្វែល (Franklin D. Roosevelt) បានហៅថ្ងៃនោះថាជា "ថ្ងៃដែលនឹងរស់នៅក្នុងភាពអាម៉ាស់ជាប្រវត្តិសាស្ត្រ (a date which will live in infamy)"។

សហរដ្ឋអាមេរិកបានយកឈ្នះជប៉ុននៅខែសីហា ឆ្នាំ១៩៤៥ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ដែលបានសម្លាប់ជនស៊ីវិលរាប់សែននាក់៕

ប្រភព៖ Reuters, ២០ មីនា ២០២៦

https://www.reuters.com/world/asia-pacific/trump-draws-parallel-between-pearl-harbor-us-strikes-iran-meeting-with-japanese-2026-03-19/

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0018
Images-Content-0018
End image 1
End image 2
End image 3