National

June 29, 2026 at 2:20 PM
Melea_Sovannary

ខេត្តកោះកុង នឹងរៀបចំពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ដើម្បីលើកកម្ពស់កសិ-ទេសចរណ៍ស្រុកថ្មបាំង

ខេត្តកោះកុង នឹងរៀបចំពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ដើម្បីលើកកម្ពស់កសិ-ទេសចរណ៍ស្រុកថ្មបាំង

ខេត្តកោះកុង នឹងរៀបចំពិធីបុណ្យពូនភ្នំទុរេនសាមគ្គី ដើម្បីលើកកម្ពស់កសិ-ទេសចរណ៍ស្រុកថ្មបាំង

កោះកុង៖ រដ្ឋបាលស្រុកថ្មបាំង ខេត្តកោះកុង បានប្រកាសត្រៀមរៀបចំ «ពិធីបុណ្យពូនភ្នំទុរេនសាមគ្គី» និងកម្មវិធីផ្សព្វផ្សាយសក្តានុពលកសិ-ទេសចរណ៍ក្នុងមូលដ្ឋានស្រុកថ្មបាំង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទីរសៀល និងបន្តឆ្លងបុណ្យនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តសិលាមុន្នីគីរីរង្សី (វត្តថ្មបាំងលើ) ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកថ្មបាំង ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទររដូវប្រមូលផលផ្លែទុរេន និងលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក ក៏ដូចជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាតំបន់ស្រុកថ្មបាំងកាន់តែច្រើន។

រដ្ឋបាលស្រុកបានឱ្យដឹងថា ពិធីបុណ្យនេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ អាជីវករ ពាណិជ្ជករ សហគ្រាស អង្គការ សមាគម ម្ចាស់ចម្ការ និងសប្បុរសជននានា ដើម្បីរួមចំណែកធ្វើឱ្យកម្មវិធីមានភាពអធិកអធម និងជោគជ័យ។

បន្ថែមពីនេះ ពិធី «ពូនភ្នំទុរេនសាមគ្គី» ក៏មានគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះទុរេនស្រុកថ្មបាំងឱ្យកាន់តែល្បីល្បាញ បង្កើតឱកាសឱ្យកសិករ និងអាជីវករបង្ហាញ និងដាក់លក់ផលិតផលរបស់ខ្លួន ព្រមទាំងជំរុញការភ្លក្សរសជាតិទុរេនក្នុងតំបន់សម្រាប់ភ្ញៀវទេសចរ។

តាមផែនការ ការចូលរួមឧបត្ថម្ភពីសប្បុរសជនជាផ្លែឈើ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំជាកម្មវិធីតាំងបង្ហាញ ការរៀបចំ «ភ្នំទុរេន» សម្រាប់ភ្ញៀវទស្សនា ការរៀបចំបាយដំណើបទុរេន និងការចែកជូនបន្តទៅដល់វីរកងទ័ពជួរមុខផងដែរ៕

ប្រភព៖រដ្ឋបាលស្រុកថ្មបាំង

https://www.facebook.com/share/p/18ndsFxX6P/

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0314
Images-Content-0314
End image 1