International

July 2, 2026 at 10:04 AM
Melea_Sovannary

ម៉ិកស៊ិកស្នើអាមេរិកបន្ធូរបន្ថយវិធានការពន្ធ ខណៈកិច្ចចរចា USMCA ចាប់ផ្តើម

ម៉ិកស៊ិកស្នើអាមេរិកបន្ធូរបន្ថយវិធានការពន្ធ ខណៈកិច្ចចរចា USMCA ចាប់ផ្តើម

ម៉ិកស៊ិកស្នើអាមេរិកបន្ធូរបន្ថយវិធានការពន្ធ ខណៈកិច្ចចរចា USMCA ចាប់ផ្តើម

ម៉ិកស៊ិកស៊ីធី៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បានឱ្យដឹងកាលពីថ្ងៃទី១ ខែកក្កដា ថា ម៉ិកស៊ិកបានស្នើឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការប្រើប្រាស់ Section 232 ដែលជាបទប្បញ្ញត្តិអនុញ្ញាតឱ្យអាមេរិកដាក់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដោយហេតុផលសន្តិសុខជាតិ ខណៈប្រទេសទាំងបីកំពុងត្រៀមបើកកិច្ចចរចាថ្មីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា (USMCA)។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល ៦ឆ្នាំនៃកិច្ចព្រមព្រៀង USMCA ដែលបានសម្រេចរក្សាកិច្ចព្រមព្រៀងនេះឱ្យបន្តមានសុពលភាពរយៈពេល ១០ឆ្នាំទៀត ដោយនឹងមានការពិនិត្យជារៀងរាល់ឆ្នាំ និងបើកផ្លូវឱ្យភាគីទាំងបីធ្វើការចរចាកែសម្រួលលក្ខខណ្ឌផ្សេងៗ។

លោក អេប្រាដ បានបញ្ជាក់ថា ម៉ិកស៊ិកចង់ដោះស្រាយក្តីបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការពឹងផ្អែកលើពាណិជ្ជកម្មបរទេស ការបាត់បង់ការងារក្នុងវិស័យផលិតកម្ម និងឱនភាពពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យអាមេរិកកាត់បន្ថយការប្រើប្រាស់វិធានការពន្ធក្រោម Section 232 ដែលត្រូវបានចាត់ទុកថា ជាឧបសគ្គដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្រៅពីបញ្ហាពន្ធ ម៉ិកស៊ិកក៏បានស្នើឱ្យពិនិត្យឡើងវិញលើបទប្បញ្ញត្តិស្តីពី ច្បាប់ប្រភពដើមទំនិញ (Rules of Origin) សម្រាប់ការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្ត ដោយលោក អេប្រាដ អះអាងថា បទប្បញ្ញត្តិបច្ចុប្បន្នមានភាពតឹងរ៉ឹង និងស្មុគស្មាញខ្លាំង ដែលបង្កការលំបាកដល់ក្រុមហ៊ុនផលិត។

លោកបានបន្ថែមថា ការការពារវិស័យឧស្សាហកម្មរថយន្តរបស់ម៉ិកស៊ិក នឹងក្លាយជាប្រធានបទសំខាន់មួយក្នុងកិច្ចចរចាលើកនេះ ខណៈម៉ិកស៊ិកនៅតែជឿជាក់ថា ភាពខ្វែងគំនិតរវាងម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាណាដា មិនមានទំហំធ្ងន់ធ្ងរដល់ថ្នាក់មិនអាចដោះស្រាយបាននោះទេ។

ពាក់ព័ន្ធនឹងតួនាទីរបស់កាណាដា លោក អេប្រាដ បានបញ្ជាក់ថា ការចូលរួមរបស់កាណាដាក្នុងដំណើរការចរចា នឹងមានភាពច្បាស់លាស់បន្ថែមទៀតនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ខណៈបច្ចុប្បន្ន ម៉ិកស៊ិក និងកាណាដា មិនមានបញ្ហាពាណិជ្ជកម្មណាមួយដែលនៅសេសសល់រវាងគ្នានោះទេ។

ប្រភព៖ Reuters

https://www.reuters.com/business/mexico-looking-address-us-dependence-concerns-usmca-talks-ebrard-says-2026-07-01/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ Reuters
ប្រភព៖ Reuters
ប្រភព៖ Reuters
ប្រភព៖ Reuters
ប្រភព៖ Reuters
ប្រភព៖ Reuters