International

July 2, 2026 at 11:08 AM
Melea_Sovannary

កៀវរងការវាយប្រហារដោយមីស៊ីល និងដ្រូន បន្ទាប់ពីលោក ហ្សេលេនស្គី ព្រមានពីការវាយប្រហារធំរបស់រុស្ស៊ី

កៀវរងការវាយប្រហារដោយមីស៊ីល និងដ្រូន បន្ទាប់ពីលោក ហ្សេលេនស្គី ព្រមានពីការវាយប្រហារធំរបស់រុស្ស៊ី

កៀវរងការវាយប្រហារដោយមីស៊ីល និងដ្រូន បន្ទាប់ពីលោក ហ្សេលេនស្គី ព្រមានពីការវាយប្រហារធំរបស់រុស្ស៊ី

កៀវ៖ ទីក្រុងកៀវ រដ្ឋធានីប្រទេសអ៊ុយក្រែន បានរងការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងដ្រូនក្នុងពេលរាត្រី បណ្ដាលឱ្យមានមនុស្សយ៉ាងហោចណាស់ ២នាក់ស្លាប់ និង ១១នាក់រងរបួស បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានព្រមានពីការវាយប្រហារទ្រង់ទ្រាយធំពីរុស្ស៊ី។

អភិបាលក្រុងកៀវ លោក វីតាលី ក្លីតស្កូ (Vitali Klitschko) បានឱ្យដឹងតាមបណ្តាញ Telegram ថា ដំបូលសណ្ឋាគារមួយនៅតំបន់មជ្ឈមណ្ឌលទីក្រុង បានឆេះ ខណៈមានអគារអាផាតមិនខ្ពស់មួយក៏ត្រូវបានវាយប្រហារ និងបង្កឱ្យមានអគ្គិភ័យផងដែរ។

លោក ក្លីតស្កូ បានបញ្ជាក់ថា ទីក្រុងកៀវកំពុងស្ថិតក្រោមការវាយប្រហារដោយមីស៊ីលបាលីស្ទិក និងយានអាកាសគ្មានមនុស្សបើក (UAVs) ខណៈមានសំឡេងផ្ទុះជាច្រើនត្រូវបានរាយការណ៍ និងប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីជម្រកក្រោមដី។

អាជ្ញាធរទីក្រុងបានឱ្យដឹងថា អ្នករងរបួសកើនឡើងដល់ ១១នាក់ ហើយមានមនុស្សមួយចំនួនត្រូវបានជាប់នៅក្នុងអគារលំនៅឋានដែលរងការខូចខាតធ្ងន់ធ្ងរ ខណៈក្រុមជួយសង្គ្រោះកំពុងបន្តប្រតិបត្តិការជួយសង្គ្រោះ។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីលោក ហ្សេលេនស្គី បានព្រមានពីការវាយប្រហារទ្រង់ទ្រាយធំមួយរបស់រុស្ស៊ី ហើយបានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនប្រុងប្រយ័ត្ន និងស្វែងរកទីជម្រកសុវត្ថិភាពជាបន្ទាន់។

ក្នុងសុន្ទរកថានៅទីក្រុង Dublin ប្រទេសអៀរឡង់ លោក ហ្សេលេនស្គី បានលើកឡើងថា អ៊ុយក្រែនមានព័ត៌មានស៊ើបការណ៍អំពីការវាយប្រហារធំដែលកំពុងរៀបចំដោយរុស្ស៊ី និងបានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងបន្តគោលនយោបាយវាយលុកជាជាងស្វែងរកសន្តិភាព។

លោកក៏បានអំពាវនាវឱ្យប្រជាជន “ប្រុងប្រយ័ត្នជាពិសេស និងការពារខ្លួន និងក្រុមគ្រួសារ” ខណៈការជូនដំណឹងអំពីការវាយប្រហារតាមអាកាសត្រូវបានចេញទូទាំងទីក្រុងកៀវ។

ប្រភព៖ Aljazeera

https://www.aljazeera.com/news/2026/7/2/kyiv-attacked-after-ukraines-zelenskyy-warns-of-massive-russian-strike

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ Aljazeera
ប្រភព៖ Aljazeera
ប្រភព៖ Aljazeera
ប្រភព៖ Aljazeera
ប្រភព៖ Aljazeera
ប្រភព៖ Aljazeera
ប្រភព៖ Aljazeera
ប្រភព៖ Aljazeera