National

July 3, 2026 at 10:42 AM
Melea_Sovannary

ឯកឧត្តម គន់ គីម បញ្ជាឱ្យតាមដានបន្ទាន់! ស្រូវជាង ១៨,០០០ ហិកតា ខ្វះទឹកនៅបាត់ដំបង

ឯកឧត្តម គន់ គីម បញ្ជាឱ្យតាមដានបន្ទាន់! ស្រូវជាង ១៨,០០០ ហិកតា ខ្វះទឹកនៅបាត់ដំបង

ឯកឧត្តម គន់ គីម បញ្ជាឱ្យតាមដានបន្ទាន់! ស្រូវជាង ១៨,០០០ ហិកតា ខ្វះទឹកនៅបាត់ដំបង

បាត់ដំបង៖ អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការវាយតម្លៃ និងចាត់វិធានការត្រៀមសង្គ្រោះស្រូវជាង ១៨,០០០ ហិកតា ដែលរងផលប៉ះពាល់ពីស្ថានភាពខ្វះទឹកនៅក្នុងខេត្តបាត់ដំបង ខណៈក្រសួងពាក់ព័ន្ធបានជំរុញឱ្យពង្រឹងការរក្សាទឹកទុកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សា ដើម្បីត្រៀមទប់ស្កាត់ហានិភ័យខ្វះខាតទឹក។

អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា លោកបានណែនាំដល់ថ្នាក់ដឹកនាំ នាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពនេះ ដើម្បីវាយតម្លៃ និងដាក់ចេញវិធានការត្រៀមបង្ការទាន់ពេលវេលា បន្ទាប់ពីទទួលបានអនុសាសន៍ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ការណែនាំនេះ ធ្វើឡើងដោយផ្អែកលើរបាយការណ៍ស្តីពីស្ថានភាពផលប៉ះពាល់លើដំណាំស្រូវដោយសារខ្វះទឹក។ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផ្ទៃដីស្រូវរងផលប៉ះពាល់សរុបមានចំនួន ១៨,៣៦២ ហិកតា នៅក្នុងស្រុកចំនួនពីរ នៃខេត្តបាត់ដំបង រួមមានស្រុកឯកភ្នំ និងស្រុកសង្កែ។

ក្នុងនោះ ស្រុកឯកភ្នំ មានផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន ៧,៧៦៩ ហិកតា ខណៈស្រុកសង្កែ មានចំនួន ១០,៥៩៣ ហិកតា ដែលបង្ហាញពីស្ថានភាពចាំបាច់ក្នុងការតាមដាន និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយគណៈកម្មាធិការទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក៏បានណែនាំឱ្យបន្តវិធានការត្រៀមបង្ការ និងរក្សាទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបគ្រោះរាំងស្ងួត និងផលប៉ះពាល់ពីបាតុភូតអាកាសធាតុ។

មន្ត្រីជំនាញបានបញ្ជាក់ថា ក្រសួងកំពុងបន្តពង្រឹងការស្វែងរកប្រភពទឹក ការកសាង និងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ព្រមទាំងប្រព័ន្ធព្យាករឧតុនិយម ដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ទូទៅបានទាន់ពេលវេលា។

ប្រភព៖ គេហទំព័រផ្លូវការ ឯកឧត្តម គន់ គីម (Kin Kim)

https://www.facebook.com/share/p/199temguyK/?mibextid=wwXIfr

រាយការណ៍ដោយ ៖ The Khmer Today