National

July 3, 2026 at 10:49 AM
Melea_Sovannary

ភ្ញាក់ផ្អើល! ដំរីអាស៊ីព្រៃ ៤០០–៦០០ ក្បាលនៅកម្ពុជា ភាគច្រើនរស់នៅជួរភ្នំក្រវាញ និងតំបន់ព្រៃការពារ

ភ្ញាក់ផ្អើល! ដំរីអាស៊ីព្រៃ ៤០០–៦០០ ក្បាលនៅកម្ពុជា ភាគច្រើនរស់នៅជួរភ្នំក្រវាញ និងតំបន់ព្រៃការពារ

ភ្ញាក់ផ្អើល! ដំរីអាស៊ីព្រៃ ៤០០–៦០០ ក្បាលនៅកម្ពុជា ភាគច្រើនរស់នៅជួរភ្នំក្រវាញ និងតំបន់ព្រៃការពារ

ភ្នំពេញ៖ ដំរីអាស៊ី (Asian Elephant) ត្រូវបានចាត់ទុកជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក ហើយត្រូវបានបញ្ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ទោះជាយ៉ាងណា កម្ពុជានៅតែជាជម្រកសំខាន់មួយដែលមានវត្តមានដំរីអាស៊ីព្រៃរស់នៅក្នុងធម្មជាតិ។

តាមការប៉ាន់ស្មាន បច្ចុប្បន្ន កម្ពុជាមានដំរីអាស៊ីព្រៃប្រមាណ ៤០០ ដល់ ៦០០ ក្បាល ដែលភាគច្រើនកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ជាពិសេសតំបន់ ជួរភ្នំក្រវាញ និងតំបន់ព្រៃការពារផ្សេងៗ រួមទាំងខ្ពង់រាបភាគខាងកើត ដែលសម្បូរបែបដោយជីវចម្រុះ និងមានប្រព័ន្ធអេកូឡូស៊ីសមស្របសម្រាប់សត្វព្រៃ។

ក្រៅពីដំរីព្រៃ កម្ពុជាក៏មានដំរីស្រុកប្រមាណជាង ៧០ ក្បាល ផងដែរ ដែលនៅតែមានតួនាទីទាំងក្នុងការងារ និងការអភិរក្សវប្បធម៌មូលដ្ឋាននៅតំបន់មួយចំនួន។

ក្រុមអ្នកអភិរក្សបានបញ្ជាក់ថា វត្តមានកូនដំរីតូចៗ ដែលត្រូវបានកត់ត្រាឃើញថ្មីៗនៅក្នុងហ្វូងដំរីព្រៃ គឺជាសញ្ញាវិជ្ជមានដ៏សំខាន់ បង្ហាញពីសមត្ថភាពបន្តពូជ និងភាពរស់រវើកនៃប្រភេទសត្វដ៏កម្រនេះ។

អ្នកជំនាញបន្តអំពាវនាវឱ្យមានការការពារជម្រកធម្មជាតិ និងការចូលរួមពីសាធារណជន ដើម្បីធានាថាដំរីអាស៊ីនៅកម្ពុជា អាចបន្តរស់រានមានជីវិត និងអភិវឌ្ឍប្រកបដោយចីរភាពទៅមុខ។

ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

https://www.facebook.com/share/p/1941u6EF8B/

រាយការណ៍ដោយ ៖ The Khmer Today

ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់
ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់