National

July 7, 2026 at 10:17 AM
Melea_Sovannary

កម្ពុជាដាក់ចេញយុទ្ធសាស្ត្រការទូតបរិស្ថានថ្មី ពង្រឹងតួនាទីជាប្រទេសចូលរួមដោះស្រាយបញ្ហាបរិស្ថានអន្តរជាតិ

កម្ពុជាដាក់ចេញយុទ្ធសាស្ត្រការទូតបរិស្ថានថ្មី ពង្រឹងតួនាទីជាប្រទេសចូលរួមដោះស្រាយបញ្ហាបរិស្ថានអន្តរជាតិ

កម្ពុជាដាក់ចេញយុទ្ធសាស្ត្រការទូតបរិស្ថានថ្មី ពង្រឹងតួនាទីជាប្រទេសចូលរួមដោះស្រាយបញ្ហាបរិស្ថានអន្តរជាតិ

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ដែលជាក្របខ័ណ្ឌគោលនយោបាយថ្មី សំដៅពង្រឹងតួនាទីរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព របស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើន។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ការដាក់ចេញយុទ្ធសាស្ត្រនេះ ធ្វើឡើងនៅពេលពិភពលោកកំពុងប្រឈមនឹងបញ្ហាបរិស្ថានកាន់តែស្មុគស្មាញ រួមមានការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុលបរិស្ថាន ដែលទាមទារឱ្យមានការសហការរួមគ្នារវាងប្រទេសនានា។

ឯកឧត្តមបានបញ្ជាក់ថា ការទូតបរិស្ថាន នឹងក្លាយជាយន្តការសំខាន់សម្រាប់កម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធ ទាក់ទាញធនធាន និងហិរញ្ញប្បទានបៃតង ព្រមទាំងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការពារបរិស្ថាន និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។

យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០ ផ្តោតលើសសរស្តម្ភសំខាន់ចំនួន៣ រួមមាន៖ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការលើកកម្ពស់ថាមពលស្អាត និងការទាក់ទាញការវិនិយោគបៃតង; ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារជីវៈចម្រុះ ការស្តារព្រៃឈើ និងការគាំទ្រជីវភាពសហគមន៍; និង ការការពារបរិស្ថាន តាមរយៈការគ្រប់គ្រងការបំពុលខ្យល់ ដី ទឹក និងការកែលម្អប្រព័ន្ធគ្រប់គ្រងសំណល់។

តាមក្រសួងបរិស្ថាន យុទ្ធសាស្ត្រថ្មីនេះ នឹងជួយពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសដទៃ និងអង្គការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាបរិស្ថានដែលជាបញ្ហារួមរបស់ពិភពលោក ខណៈជំរុញឱ្យកម្ពុជាក្លាយជាដៃគូសកម្មមួយក្នុងការកសាងអនាគតបៃតង និងចីរភាព។

ប្រភព៖ ក្រសួងបរិស្ថាន

https://www.facebook.com/share/p/1JBknTodd9/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0459
Images-Content-0459
ប្រភព៖ ក្រសួងបរិស្ថាន
ប្រភព៖ ក្រសួងបរិស្ថាន
ប្រភព៖ ក្រសួងបរិស្ថាន
ប្រភព៖ ក្រសួងបរិស្ថាន
ប្រភព៖ ក្រសួងបរិស្ថាន
ប្រភព៖ ក្រសួងបរិស្ថាន