National

March 20, 2026 at 3:10 PM
Sovannary Melea

រដ្ឋមន្ក្រីក្រសួងអប់រំ ត្រៀមអនុវត្តក្រមរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោកក្នុងវិស័យកីឡា​កម្ពុជា

រដ្ឋមន្ក្រីក្រសួងអប់រំ ត្រៀមអនុវត្តក្រមរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោកក្នុងវិស័យកីឡា​កម្ពុជា

រដ្ឋមន្ក្រីក្រសួងអប់រំ ត្រៀមអនុវត្តក្រមរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោកក្នុងវិស័យកីឡា​កម្ពុជា

កម្ពុជាកំពុងឈានជើងចូលដំណាក់កាលថ្មីនៃវិស័យកីឡា!

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងមហាសន្និបាត បញ្ចប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធត្រៀមអនុវត្តក្រមរបស់ទីភ្នាក់ងារប្រឆាំង​សារធាតុញៀនពិភព ដើម្បីធានាឱ្យបាននូវ "កីឡាស្អាតស្អំ"។

នៅក្នុងមហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ ឯកឧត្តមបានលើកឡើងនូវ​ចំណុច​គន្លឹះ​ចំនួន ៣ ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព៖

• ទី១. ការប្រឆាំងសារធាតុហាមឃាត់៖ កម្ពុជានឹងត្រៀមអនុវត្តក្រម WADA ឆ្នាំ២០២៧ និងជំរុញការសិក្សាស្រាវជ្រាវដើម្បីលុបបំបាត់ការប្រើប្រាស់សារធាតុញៀនក្នុងកីឡា។

• ទី២. ការប្រើប្រាស់បច្ចេកវិទ្យា AI៖ លើកទឹកចិត្តឱ្យប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រង និងអភិវឌ្ឍបច្ចេកទេសកីឡាឱ្យកាន់តែរីកចម្រើន។

• ទី៣. កំណែទម្រង់ការអប់រំកាយ៖ ក្រសួងអប់រំបានដាក់បញ្ចូលការវាយតម្លៃសាលាគំរូ តាមរយៈការអនុវត្តកម្មវិធីកីឡា និងបន្តយុទ្ធនាការ «យុវជនម្នាក់ លេងកីឡាមួយប្រភេទប្រចាំជីវិត»។

ឯកឧត្តមបានសង្កត់ធ្ងន់ និងផ្តល់ដំបូន្មានដល់សហព័ន្ធកីឡាទាំងអស់ឱ្យ៖ ពង្រឹងសាមគ្គីភាព និងជៀសវាងទំនាស់ផលប្រយោជន៍។ អនុវត្តអភិបាលកិច្ចល្អ (តម្លាភាព និងគណនេយ្យភាព)។ យកចិត្តទុកដាក់ថែទាំកីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្ពស់។

នៅចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ NOCC អាណត្តិថ្មី (២០២៦-២០៣០) ដើម្បីបន្តដឹកនាំវិស័យកីឡាជាតិឱ្យមានចីរភាព និងបរិយាបន្ន។

ប្រភព ៖ ក្រសួងព័ត៌មាន https://www.information.gov.kh/articles/188849

រាយការណ៍ដោយ ៖ The Khmer Today

Images-Content-0039
Images-Content-0039
End image 1
End image 2
End image 3