National

July 10, 2026 at 9:19 AM
Melea_Sovannary

តំណាងកម្ពុជានឹងបើកម៉ូតូផលិតដោយកូនខ្មែរ ចម្ងាយជាង ៣០,០០០គីឡូម៉ែត្រ ទៅចូលរួមពិព័រណ៍ម៉ូតូអន្តរជាតិនៅអ៊ីតាលី

តំណាងកម្ពុជានឹងបើកម៉ូតូផលិតដោយកូនខ្មែរ ចម្ងាយជាង ៣០,០០០គីឡូម៉ែត្រ ទៅចូលរួមពិព័រណ៍ម៉ូតូអន្តរជាតិនៅអ៊ីតាលី

តំណាងកម្ពុជានឹងបើកម៉ូតូផលិតដោយកូនខ្មែរ ចម្ងាយជាង ៣០,០០០គីឡូម៉ែត្រ ទៅចូលរួមពិព័រណ៍ម៉ូតូអន្តរជាតិនៅអ៊ីតាលី

ភ្នំពេញ៖ តំណាងកម្ពុជានឹងចាប់ផ្តើមបេសកកម្មបើកម៉ូតូដែលផលិត និងដំឡើងដោយកូនខ្មែរនៅកម្ពុជា ឆ្លងកាត់ចម្ងាយជាង ៣០,០០០គីឡូម៉ែត្រ កាត់តាមប្រទេសជាង ១៤ ដើម្បីចូលរួមពិព័រណ៍ម៉ូតូអន្តរជាតិ EICMA ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។

បេសកកម្មនេះត្រូវបានប្រកាសជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោកបានលើកឡើងថា ការធ្វើដំណើរនេះមិនមែនគ្រាន់តែជាការបើកបរម៉ូតូឆ្លងទ្វីបប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្មតំណាងជាតិ ដើម្បីបង្ហាញពីសុខសន្តិភាព សក្តានុពលទេសចរណ៍ និងសមត្ថភាពបច្ចេកវិទ្យារបស់កម្ពុជាទៅកាន់ពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Calypso Motors និងការគាំទ្រពីក្រុមហ៊ុន ជីប ម៉ុង ដែលបានរួមចំណែកនាំយកម៉ូតូផលិតនៅកម្ពុជា ទៅបង្ហាញនៅលើវេទិកាអន្តរជាតិ។ លោកបានបញ្ជាក់ថា ការចូលរួមក្នុងពិព័រណ៍ EICMA ២០២៦ នឹងជួយលើកកម្ពស់មុខមាត់ឧស្សាហកម្មយានយន្តកម្ពុជា ទាក់ទាញការវិនិយោគ និងផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងបេសកកម្មនេះ លោក វ៉ាន់ ហាកូលីន នឹងធ្វើដំណើរជាអ្នកបើកបរម៉ូតូ និងជាទូតសុច្ឆន្ទៈរបស់កម្ពុជា ដោយនាំយកសារអំពីវប្បធម៌ បដិសណ្ឋារកិច្ច សក្តានុពលទេសចរណ៍ និងសមត្ថភាពផលិតកម្មរបស់កម្ពុជា ទៅផ្សព្វផ្សាយតាមបណ្តាប្រទេសដែលក្រុមការងារធ្វើដំណើរឆ្លងកាត់។

ឯកឧត្តម ហួត ហាក់ បានសង្កត់ធ្ងន់ថា បេសកកម្មនេះគឺជាការបង្ហាញពីស្មារតី «ខ្មែរអាចធ្វើបាន» ដោយរួមបញ្ចូលការច្នៃប្រឌិត បច្ចេកវិទ្យា និងភាពក្លាហានរបស់កូនខ្មែរ ក្នុងការនាំយកផលិតផល Made in Cambodia ទៅបង្ហាញលើឆាកអន្តរជាតិ។ លោកបានបង្ហាញជំនឿថា បេសកកម្មនេះនឹងរួមចំណែកលើកកម្ពស់កិត្តិយសជាតិ ជំរុញវិស័យទេសចរណ៍ និងទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជា។

ប្រភព៖ ក្រសួងទេសចរណ៍

https://www.facebook.com/share/p/1B8L6VmrzL/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងទេសចរណ៍
ប្រភព៖ ក្រសួងទេសចរណ៍
ប្រភព៖ ក្រសួងទេសចរណ៍
ប្រភព៖ ក្រសួងទេសចរណ៍
ប្រភព៖ ក្រសួងទេសចរណ៍
ប្រភព៖ ក្រសួងទេសចរណ៍
ប្រភព៖ ក្រសួងទេសចរណ៍
ប្រភព៖ ក្រសួងទេសចរណ៍