International

July 14, 2026 at 10:28 AM
Melea_Sovannary

អតីតមន្ត្រីប្រឆាំងអំពើពុករលួយកំពូលរបស់ឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីបទពុករលួយ

អតីតមន្ត្រីប្រឆាំងអំពើពុករលួយកំពូលរបស់ឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីបទពុករលួយ

អតីតមន្ត្រីប្រឆាំងអំពើពុករលួយកំពូលរបស់ឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីបទពុករលួយ

ហ្សាកាតា​ — ប៉ូលិសឥណ្ឌូណេស៊ីបានដាក់ឈ្មោះលោក Febrie Adriansyah (ហ្វេប្រី អាឌ្រីយ៉ានស៊ីយ៉ា) អតីតអគ្គរដ្ឋអាជ្ញារងទទួលបន្ទុកបទល្មើសពិសេស ជាជនសង្ស័យក្នុងសំណុំរឿងពុករលួយ និងលាងលុយកខ្វក់ បន្ទាប់ពីឆែកឆេរលំនៅឋានមួយដែលជាប់ពាក់ព័ន្ធនឹងលោក និងរឹបអូសបានមាសចំនួន ៧៤ គីឡូក្រាម ព្រមទាំងសាច់ប្រាក់ជាង ១៥ លានដុល្លារអាមេរិក កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ។

អាជ្ញាធរបានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិដែលរឹបអូសបានមានតម្លៃសរុបប្រមាណ ២៦ លានដុល្លារអាមេរិក។

កាលពីថ្ងៃទី ៨ និង៩ ខែកក្កដា ប៉ូលិសបានឆែកឆេរយ៉ាងហោចណាស់ទីតាំងចំនួន ១៣ កន្លែង  និងសាកសួរសាក្សីចំនួន ១៥ នាក់ ដែលពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ និងសូកប៉ាន់ ដែលគេជឿថាអាចជាមូលហេតុនៃការដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងប្រទេស។ ប៉ូលិសបានដាក់ឈ្មោះលោក Febrie (ហ្វេប្រី) និងអ្នកជំនួញ Don Ritto (ដុន រីតតូ) ជាជនសង្ស័យ ហើយហាមឃាត់ពួកគេចាកចេញពីប្រទេសរយៈពេល ២០ ថ្ងៃ។

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក Febrie បានប្រកាសលាលែងពីតំណែងមួយថ្ងៃមុនពេលត្រូវបានប្រកាសជាជនសង្ស័យ។ លោកបានបដិសេធថា មាស និងសាច់ប្រាក់ដែលរឹបអូសបានមិនមែនជាកម្មសិទ្ធិរបស់លោកទេ ប៉ុន្តែទទួលស្គាល់ថា លំនៅឋានដែលត្រូវបានឆែកឆេរគឺជាផ្ទះឯកជនរបស់លោក។

ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ អយ្យការកំពូលឥណ្ឌូណេស៊ីបានប្រកាសថា លោក Febrie Adriansyah បានលាលែងពីតំណែងជាប្រធានផ្នែកបទល្មើសពិសេស ដើម្បី «រក្សាសុចរិតភាព វត្ថុបំណង និងអព្យាក្រឹតភាព» នៃការអនុវត្តច្បាប់។

មុនប្រកាសលាលែង លោក Febrie បានបដិសេធថាមិនបានប្រព្រឹត្តអំពើខុសច្បាប់ណាមួយទេ ហើយថាលោកមិនយល់ថាហេតុអ្វីបានជាត្រូវស៊ើបអង្កេតពាក់ព័ន្ធនឹងករណីដាច់ចរន្តអគ្គិសនីនោះឡើយ។​ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់ចោទប្រកាន់លោកជាផ្លូវការពីបទល្មើសណាមួយនៅឡើយទេ។

ប៉ូលិសបានឱ្យដឹងថា ការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីអំពើពុករលួយនៅក្រុមហ៊ុនធានារ៉ាប់រងរដ្ឋ Asabri (អាសាប្រី) ព្រមទាំងសំណុំរឿងទាក់ទងនឹងក្រុមហ៊ុនអគ្គិសនីរដ្ឋ PLN និងការដោះស្រាយបំណុលរបស់អង្គភាពដែលពាក់ព័ន្ធនឹង Krakatau Steel (ក្រាកាតូ ស្ទៀល) ។

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងការពារជាតិឥណ្ឌូណេស៊ីបានបើកកិច្ចប្រជុំបិទទ្វាររបស់ក្រុមការងារអនុវត្តច្បាប់ព្រៃឈើ ដែលលោក Febrie ធ្លាប់ជាប្រធាន។ មន្ត្រីបានបញ្ជាក់ថា ការងាររបស់ក្រុមការងារនឹងបន្តដំណើរការធម្មតា បើទោះបីជាមិនទាន់ប្រកាសអ្នកជំនួសលោកក៏ដោយ។

លោក Febrie អាយុ ៥៨ ឆ្នាំ ត្រូវបានតែងតាំងជាប្រធានផ្នែកបទល្មើសពិសេសក្នុងឆ្នាំ ២០២២ និងធ្លាប់ដឹកនាំការស៊ើបអង្កេតសំណុំរឿងពុករលួយធំៗជាច្រើន រួមមានករណីពាក់ព័ន្ធនឹងទីភ្នាក់ងារអាហារូបត្ថម្ភជាតិ ក្រុមហ៊ុន Pertamina (ភើតាមីណា), អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម Thomas Lembong (ថូម៉ាស លេមបុង) និងស្ថាបនិក Gojek (ហ្គោជេក) លោក Nadiem Makarim (ណាឌីម ម៉ាការីម)។

ករណីនេះបានបង្កការព្រួយបារម្ភជាថ្មីអំពីអំពើពុករលួយ និងតម្លាភាពនៅឥណ្ឌូណេស៊ី ខណៈប្រធានាធិបតី Prabowo Subianto (ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ) បន្តសន្យាពង្រឹងការបង្ក្រាបអំពើពុករលួយ។ ក្រុមអ្នកវិភាគព្រមានថា សំណុំរឿងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នអនុវត្តច្បាប់របស់ប្រទេស។

ប្រភពពី​៖

— Aljazeera: https://www.aljazeera.com/news/2026/7/11/indonesias-anti-graft-prosecutor-quits-after-police-seize-gold-and-cash

— South China Morning Post: https://www.scmp.com/news/asia/southeast-asia/article/3360349/what-happens-when-indonesias-top-corruption-buster-suspected-graft-himself?module=perpetual_scroll_0&pgtype=article

រាយការណ៍ដោយ៖ The Khmer Today

— South China Morning Post:
— South China Morning Post:
— South China Morning Post:
— South China Morning Post:
— South China Morning Post:
— South China Morning Post:
— South China Morning Post:
— South China Morning Post: