National

July 14, 2026 at 10:29 AM
Melea_Sovannary

ពាណិជ្ជកម្មកម្ពុជា-អាមេរិក បន្តកើនឡើងខ្លាំង! ក្នុងឆមាសទី១ ឆ្នាំ២០២៦ សម្រេចបានជាង ៧.៤ពាន់លានដុល្លារ

ពាណិជ្ជកម្មកម្ពុជា-អាមេរិក បន្តកើនឡើងខ្លាំង! ក្នុងឆមាសទី១ ឆ្នាំ២០២៦ សម្រេចបានជាង ៧.៤ពាន់លានដុល្លារ

ពាណិជ្ជកម្មកម្ពុជា-អាមេរិក បន្តកើនឡើងខ្លាំង! ក្នុងឆមាសទី១ ឆ្នាំ២០២៦ សម្រេចបានជាង ៧.៤ពាន់លានដុល្លារ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានបន្តរក្សាសន្ទុះកំណើនយ៉ាងរឹងមាំក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង ៧.៤ពាន់លានដុល្លារ កើនឡើង ៣១.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហរដ្ឋអាមេរិក នៅតែរក្សាតំណែងជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ ៥.៦ពាន់លានដុល្លារ កើនឡើង ២៩.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីតម្រូវការទំនិញកម្ពុជានៅលើទីផ្សារអាមេរិកនៅតែមានភាពរឹងមាំ។

ទន្ទឹមនឹងនេះ ការនាំចូលទំនិញពីសហរដ្ឋអាមេរិកមកកម្ពុជាក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយមានទំហំទឹកប្រាក់ប្រមាណ ៣០៧លានដុល្លារ កើនឡើងដល់ ៨៦.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កំណើននេះបង្ហាញពីការកើនឡើងនៃសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរ។

អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា កំណើនពាណិជ្ជកម្មជាបន្តបន្ទាប់នេះ គឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យផលិតកម្ម និងការនាំចេញ ដែលជាប្រភពសំខាន់នៃការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយជំរុញការវិនិយោគ ការពង្រីកទីផ្សារ និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕

ប្រភព៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

https://www.customs.gov.kh/

រាយការណ៍ដោយ៖ The Khmer Today