National

July 15, 2026 at 9:49 AM
Melea_Sovannary

អាជ្ញាធរអប្សរាណែនាំអាជីវករប្រើឈុតបុរាណខ្មែរត្រឹមត្រូវ និងជំរុញបញ្ឈប់ការប្រើកំណាត់ថៃនៅតំបន់អង្គរ

អាជ្ញាធរអប្សរាណែនាំអាជីវករប្រើឈុតបុរាណខ្មែរត្រឹមត្រូវ និងជំរុញបញ្ឈប់ការប្រើកំណាត់ថៃនៅតំបន់អង្គរ

អាជ្ញាធរអប្សរាណែនាំអាជីវករប្រើឈុតបុរាណខ្មែរត្រឹមត្រូវ និងជំរុញបញ្ឈប់ការប្រើកំណាត់ថៃនៅតំបន់អង្គរ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន និងប៉ូលិសការពារបេតិកភណ្ឌ បានជួបពិភាក្សា និងណែនាំអាជីវករផ្តល់សេវាជួលសម្លៀកបំពាក់បុរាណនៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ការប្រើប្រាស់ឈុតបុរាណខ្មែរ​ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតប្រពៃណី។

ការណែនាំនេះមានគោលបំណងឱ្យអាជីវករយល់ដឹងពីរចនាបថ និងទម្រង់សម្លៀកបំពាក់បុរាណខ្មែរ ព្រមទាំងជៀសវាងការប្រើប្រាស់ឈុត ឬគ្រឿងតុបតែងដែលមិនមែនជាអត្តសញ្ញាណវប្បធម៌ខ្មែរ។

លោក ចាន់ សោភ័ន មន្ត្រីជំនាញផ្នែកសិល្បៈបុរាណខ្មែរ បានឱ្យដឹងថា បច្ចុប្បន្នឈុតបុរាណប្រមាណ ៧០% ដែលអាជីវករជួលនៅមុខប្រាសាទអង្គរវត្ត ត្រូវបានកែច្នៃខុសពីទម្រង់ដើម និងប្រើប្រាស់កំណាត់ ព្រមទាំងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ ដែលមិនស្របតាមអត្តសញ្ញាណវប្បធម៌ខ្មែរ។ លោកបានជំរុញឱ្យអាជីវករងាកមកប្រើហូល សូត្រ ល្បើក និងគ្រឿងអលង្ការខ្មែរ ដើម្បីលើកតម្លៃសិប្បកម្មក្នុងស្រុក និងថែរក្សាមរតកវប្បធម៌ជាតិ។

ជាមួយគ្នានេះ លោក ទេស សុធីរ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការជួលឈុតបុរាណដែលមិនត្រឹមត្រូវតាមក្បួនខ្នាតខ្មែរ បានទទួលការរិះគន់ជាបន្តបន្ទាប់ និងប៉ះពាល់ដល់តម្លៃវប្បធម៌ជាតិ។ ដូច្នេះ អាជ្ញាធរបានស្នើឱ្យអាជីវករកាត់បន្ថយ និងឈានទៅបញ្ឈប់ការប្រើប្រាស់កំណាត់នាំចូលពីប្រទេសថៃ។

អាជ្ញាធរជាតិអប្សរាបានកំណត់ថា ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ តទៅ សម្លៀកបំពាក់បុរាណដែលកែច្នៃខុសពីទម្រង់ដើម ឬមិនស្របតាមក្បួនខ្នាតខ្មែរ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់អង្គរឡើយ។ ចំណែកការប្រើប្រាស់កំណាត់នាំចូលពីប្រទេសថៃ នឹងត្រូវបញ្ឈប់ទាំងស្រុងត្រឹមខែមករា ឆ្នាំ២០២៧។

ប្រភពពី៖​ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

https://www.facebook.com/share/p/1DhYpPQJqT/

រាយការណ៍ដោយ៖ The Khmer Today

ប្រភពរូបភាព៖ ស៊ិន ប្រណី, ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: