International
សហរដ្ឋអាមេរិកត្រូវបង្កើនការប្រកួតបច្ចេកវិទ្យា ដើម្បីទប់ទល់ការរីកចម្រើនរបស់ប្រទេសចិន

សហរដ្ឋអាមេរិកត្រូវបង្កើនការប្រកួតបច្ចេកវិទ្យា ដើម្បីទប់ទល់ការរីកចម្រើនរបស់ប្រទេសចិន
វ៉ាស៊ីនតោន, ថ្ងៃទី១៥ ខែកក្កដា — សមាជិកសភាសហរដ្ឋអាមេរិក និងអ្នកជំនាញផ្នែកគោលនយោបាយ បានព្រមានក្នុងកិច្ចពិភាក្សានៅសភាកាលពីថ្ងៃអង្គារថា ប្រទេសចិនគឺជាបញ្ហាប្រឈមយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់សហរដ្ឋអាមេរិក ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យា និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។
អ្នកជំនាញបានណែនាំឱ្យសហរដ្ឋអាមេរិកពង្រីកកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពីប្រទេសចិន បង្កើនការវិនិយោគលើវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើន ដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យា Quantum ក៏ដូចជាកែទម្រង់នីតិវិធីដែលរារាំងការច្នៃប្រឌិត។
ក្រុមអ្នកវិភាគបានលើកឡើងថា ការរីកចម្រើនរបស់ចិនក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ គឺជាលទ្ធផលនៃការរៀបចំគោលនយោបាយឧស្សាហកម្មរយៈពេលវែង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ទោះបីមានការលើកឡើងអំពីការលួចកម្មសិទ្ធិបញ្ញាក៏ដោយ អ្នកជំនាញបានបញ្ជាក់ថា ការគាំទ្រពីរដ្ឋ និងការប្រកួតប្រជែងខ្លាំងក្នុងស្រុក ក៏ជាកត្តាសំខាន់ដែលជំរុញការរីកចម្រើនរបស់ចិនផងដែរ។
ទន្ទឹមនឹងនេះ អ្នកជំនាញក៏បានចង្អុលបង្ហាញពីបញ្ហាប្រឈមរបស់ចិន រួមមាន អំពើពុករលួយ ប្រសិទ្ធភាពទាប សម្ពាធសេដ្ឋកិច្ច និងវិបត្តិប្រជាសាស្ត្រ។ ទោះជាយ៉ាងណា ពួកគេបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងលើផលិតផលចិនតែមួយមុខ មិនគ្រប់គ្រាន់សម្រាប់អាមេរិកក្នុងការរក្សាភាពនាំមុខនោះទេ ហើយសហរដ្ឋអាមេរិកត្រូវពង្រឹងការច្នៃប្រឌិត និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីជៀសវាងការធ្លាក់ពីក្រោយចិនក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ។
ប្រភពពី៖ South China Morning Post
https://www.facebook.com/share/p/1GJfebh3js/
រាយការណ៍ដោយ៖ The Khmer Today


