National

July 16, 2026 at 11:03 AM
Melea_Sovannary

កម្ពុជា និងចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន

កម្ពុជា និងចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន

កម្ពុជា និងចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន

ភ្នំពេញ៖ កម្ពុជា និងចិន បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងបើកទីផ្សារនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នាទីក្រុងប៉េកាំង ដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចការងារនៅប្រទេសចិន។

ឯកសារទាំង២ រួមមាន៖

• អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ បសុសត្វ និងសុវត្ថិភាពចំណីអាហារ។

• ពិធីសារភូតគាមអនាម័យ (SPS) សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ការចុះហត្ថលេខានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សារកសិផលកម្ពុជា និងបង្កើនឱកាសសម្រាប់ប្រជាកសិករ និងវិស័យឯកជន ក្នុងការនាំចេញទៅកាន់ទីផ្សារចិន ដែលមានទំហំធំ។

ក្រសួងកសិកម្មក៏បានអំពាវនាវឱ្យអ្នកផលិត និងអ្នកនាំចេញ អនុវត្តតាមស្តង់ដារភូតគាមអនាម័យរបស់ប្រទេសចិនឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាគុណភាពផលិតផល និងរក្សាកេរ្តិ៍ឈ្មោះកសិផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។

ប្រភពពី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

https://www.facebook.com/share/p/14nBX9NnJ5N/

រាយការណ៍ដោយ៖ The Khmer Today