National

July 17, 2026 at 10:02 AM
Melea_Sovannary

រដ្ឋបាលខេត្តព្រៃវែង កំណត់ថ្ងៃព្រហស្បតិ៍ ជាថ្ងៃសម្អាតបរិស្ថានទូទាំងខេត្ត ខណៈមានពលរដ្ឋជាង ៦ម៉ឺននាក់ ចូលរួមថ្ងៃដំបូង

រដ្ឋបាលខេត្តព្រៃវែង កំណត់ថ្ងៃព្រហស្បតិ៍ ជាថ្ងៃសម្អាតបរិស្ថានទូទាំងខេត្ត ខណៈមានពលរដ្ឋជាង ៦ម៉ឺននាក់ ចូលរួមថ្ងៃដំបូង

រដ្ឋបាលខេត្តព្រៃវែង កំណត់ថ្ងៃព្រហស្បតិ៍ ជាថ្ងៃសម្អាតបរិស្ថានទូទាំងខេត្ត ខណៈមានពលរដ្ឋជាង ៦ម៉ឺននាក់ ចូលរួមថ្ងៃដំបូង

ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានសម្រេចកំណត់យក ថ្ងៃព្រហស្បតិ៍រៀងរាល់សប្ដាហ៍ ជាថ្ងៃសម្អាតអនាម័យបរិស្ថានទូទាំងខេត្ត ដោយណែនាំដល់គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋ ឱ្យរួមគ្នាអនុវត្តការសម្អាតបរិស្ថានជាប្រចាំ សំដៅលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន និងមូលដ្ឋានរស់នៅ ឱ្យកាន់តែស្អាត មានសណ្តាប់ធ្នាប់ និងបរិស្ថានល្អប្រសើរ។

ការកំណត់ថ្ងៃព្រហស្បតិ៍ជាថ្ងៃសម្អាតបរិស្ថាននេះ គឺជាវិធានការជំរុញឱ្យការងារអនាម័យបរិស្ថានក្លាយជាទម្លាប់រួមរបស់សង្គម ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាថែរក្សាអនាម័យ សោភ័ណភាព និងកាត់បន្ថយការបំពុលបរិស្ថាន។

ជាការចាប់ផ្តើមអនុវត្តគោលការណ៍នេះ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាព និងឃុំ សង្កាត់ ទូទាំងខេត្តព្រៃវែង បានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្នុងពេលតែមួយ ដោយទទួលបានការចូលរួមយ៉ាងផុសផុលពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ៦០,៦៩១នាក់ ដែលជាចំនួនដ៏ច្រើនបង្ហាញពីស្មារតីរួមក្នុងការថែរក្សាបរិស្ថាន។

តាមរបាយការណ៍របស់រដ្ឋបាលខេត្ត ស្រុកមេសាង មានអ្នកចូលរួមច្រើនជាងគេ រហូតដល់ ១៤,៦២៧នាក់ បន្ទាប់មកស្រុកពារាំង ១០,៥៦១នាក់, ស្រុកកំចាយមារ ៧,២៣៥នាក់, ស្រុកកំពង់ត្របែក ៧,០៣៩នាក់, ស្រុកពោធិ៍រៀង ៥,២៤៧នាក់, ស្រុកបាភ្នំ ២,៨៩៦នាក់, ក្រុងព្រៃវែង និងមន្ទីរ-អង្គភាពជុំវិញខេត្ត ២,៧៤១នាក់, ស្រុកស្វាយអន្ទរ ២,៤៩៧នាក់, ស្រុកពាមជរ ២,៤៤០នាក់, ស្រុកព្រះស្ដេច ២,២៩៧នាក់, ស្រុកស៊ីធរកណ្ដាល ១,៤៦៨នាក់, ស្រុកពាមរក៍ ៩៤៤នាក់ និងស្រុកកញ្រ្ជៀច ៧១៣នាក់។

សកម្មភាពសម្អាតអនាម័យបានអនុវត្តនៅតាមទីសាធារណៈ ផ្លូវថ្នល់ សួនច្បារ សាលារៀន វត្តអារាម ទីប្រជុំជន ប្រឡាយ និងទីតាំងសំខាន់ៗនានា ដោយផ្តោតលើការប្រមូលសំរាម កាត់ស្មៅ និងរៀបចំបរិស្ថានឱ្យមានភាពស្អាត និងមានសណ្តាប់ធ្នាប់។

រដ្ឋបាលខេត្តព្រៃវែងរំពឹងថា ការអនុវត្ត «ថ្ងៃព្រហស្បតិ៍ជាថ្ងៃសម្អាតបរិស្ថាន» ជាប្រចាំ នឹងក្លាយជាចលនាសង្គមប្រកបដោយប្រសិទ្ធភាព ដែលមិនត្រឹមតែធ្វើឱ្យបរិស្ថានទូទាំងខេត្តកាន់តែស្អាត និងមានខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្ដុះស្មារតីទទួលខុសត្រូវរួម និងវប្បធម៌ស្រឡាញ់បរិស្ថានក្នុងចំណោមប្រជាពលរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍខេត្តព្រៃវែងឱ្យកាន់តែស្អាត បៃតង និងប្រកបដោយចីរភាព។

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

https://web.facebook.com/share/p/19FeUrdkHG/

រាយការណ៍ដោយ៖ The Khmer Today

Images-Content-0666
Images-Content-0666
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង