National

July 17, 2026 at 10:03 AM
Melea_Sovannary

កម្ពុជា-ចិន ប្តេជ្ញាពង្រឹងភាពជាមិត្តដែកថែប ជំរុញការអភិវឌ្ឍ និងទំនើបកម្មប្រទេសទាំងពីរ

កម្ពុជា-ចិន ប្តេជ្ញាពង្រឹងភាពជាមិត្តដែកថែប ជំរុញការអភិវឌ្ឍ និងទំនើបកម្មប្រទេសទាំងពីរ

កម្ពុជា-ចិន ប្តេជ្ញាពង្រឹងភាពជាមិត្តដែកថែប ជំរុញការអភិវឌ្ឍ និងទំនើបកម្មប្រទេសទាំងពីរ

ចិន៖ កម្ពុជា និងចិន បានបន្តបង្ហាញពីការប្ដេជ្ញាចិត្តពង្រឹងចំណងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការអភិវឌ្ឍ និងទំនើបកម្មរបស់ប្រទេសទាំងពីរ។ ការប្ដេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងជំនួបទ្វេភាគីរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្ដេចធិបតីអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត (World AI Conference) នៅប្រទេសចិន។

ក្នុងជំនួបនេះ ឯកឧត្តម លី ឈាង បានសម្ដែងក្ដីរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតីជាថ្មី និងគូសបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងជិតស្និទ្ធក្នុងនាមជា «មិត្តដែកថែប» ដោយភាគីទាំងពីរបានរក្សាការផ្លាស់ប្ដូរទស្សនកិច្ច និងកិច្ចពិគ្រោះយោបល់យ៉ាងសកម្មនៅគ្រប់កម្រិត។ ឯកឧត្តមបានអះអាងថា ចិនបន្តចាត់ទុកកម្ពុជាជាអាទិភាពក្នុងគោលនយោបាយការទូត និងត្រៀមខ្លួនបន្តគាំទ្រកម្ពុជាលើមាគ៌ាអភិវឌ្ឍជាតិ និងការធ្វើទំនើបកម្ម។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋាភិបាល និងប្រជាជនចិន ហើយបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដែលកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ សម្ដេចធិបតីក៏បានអះអាងជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ដោយឥតងាករេនូវគោលការណ៍ «ចិនមួយ» និងគាំទ្រចិនលើបញ្ហាដែលជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

ក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានផ្លាស់ប្ដូរយោបល់ និងឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមាន នយោបាយ និងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ថាមពលបៃតង កសិកម្ម បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ឧស្សាហកម្ម ឌីជីថល ការពារជាតិ និងសន្តិសុខ ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេសលើវិស័យទេសចរណ៍ ការអប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។ វិស័យទាំងនេះ ត្រូវបានចាត់ទុកថាជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ការបង្កើនការប្រកួតប្រជែងរបស់កម្ពុជា ការទាក់ទាញវិនិយោគ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

មុនបញ្ចប់ជំនួប សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តម លី ឈាង អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ជំនួបនេះបានឆ្លុះបញ្ចាំងពីការបន្តរឹតបន្តឹងទំនាក់ទំនងមិត្តភាពដែកថែប និងការតាំងចិត្តរបស់កម្ពុជា និងចិន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងទំនើបកម្មរបស់ប្រទេសទាំងពីរ។

ប្រភព៖ ទំព័រផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

https://web.facebook.com/share/p/18bMG8KvHK/

រាយការណ៍ដោយ៖ The Khmer Today