National

July 23, 2026 at 1:25 PM
Melea_Sovannary

បំណងប្រាថ្នាក្លាយជាការពិត! លោក ហេង វិសាល និងភរិយា ជា ស្រីនា បានចូលរួមកសាងមណ្ឌលវិបស្សនាថ្មីនៅកំពង់ឆ្នាំង

បំណងប្រាថ្នាក្លាយជាការពិត! លោក ហេង វិសាល និងភរិយា ជា ស្រីនា បានចូលរួមកសាងមណ្ឌលវិបស្សនាថ្មីនៅកំពង់ឆ្នាំង

បំណងប្រាថ្នាក្លាយជាការពិត! លោក ហេង វិសាល និងភរិយា ជា ស្រីនា បានចូលរួមកសាងមណ្ឌលវិបស្សនាថ្មីនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ បំណងប្រាថ្នាដ៏ធំមួយរបស់លោក ហេង វិសាល និងភរិយា ជា ស្រីនា បានក្លាយជាការពិត ខណៈមណ្ឌលវិបស្សនាថ្មីមួយ ស្ថិតនៅ ភូមិក្រាំងល្វា ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ទីកន្លែងសម្រាប់ការអនុវត្តវិបស្សនា និងការអភិវឌ្ឍផ្លូវចិត្ត ដើម្បីជាប្រយោជន៍ដល់សាធារណជន។

ក្នុងឱកាសនោះ លោក ហេង វិសាល បានបង្ហាញក្តីរំភើបថា ការចាប់ផ្តើមបុកគ្រឹះមណ្ឌលវិបស្សនានេះ គឺជាក្តីស្រមៃដែលលោកបានប្រាថ្នាជាយូរមកហើយ។ លោកសង្ឃឹមថា មណ្ឌលនេះនឹងក្លាយជាកន្លែងដែលជួយឱ្យមនុស្សជាច្រើនស្វែងរកសេចក្តីសុខ សម្រាលទុក្ខកង្វល់ និងអភិវឌ្ឍផ្លូវចិត្ត តាមរយៈការអនុវត្តវិបស្សនា ព្រមទាំងក្លាយជាប្រយោជន៍សម្រាប់សង្គមជាតិរយៈពេលវែង។

គួរបញ្ជាក់ផងដែរថា មុនការបុកគ្រឹះសាងសង់នេះ លោក ហេង វិសាល ក្រុមគ្រួសារ និងសាច់ញាតិ បានលះបង់ដីទំហំ ៤ហិកតា សម្រាប់សាងសង់មណ្ឌលវិបស្សនា។ លើសពីនេះ លោកក៏ធ្លាប់បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០,០០០ដុល្លារអាមេរិក ដើម្បីរួមចំណែកជួយដល់គម្រោងនេះផងដែរ។ លោក និងភរិយា ក៏បានអំពាវនាវដល់សប្បុរសជន និងអ្នកមានសទ្ធាជ្រះថ្លា បន្តចូលរួមគាំទ្រការសាងសង់មណ្ឌលនេះ ឱ្យបានរួចរាល់ឆាប់ៗ។

វិបស្សនា មានន័យថា «ការមើលឃើញសភាវៈទាំងឡាយតាមភាពពិត» ជាបច្ចេកទេសបណ្តុះបណ្តាលចិត្តឱ្យបរិសុទ្ធ តាមរយៈការសង្កេត និងពិនិត្យខ្លួនឯង។ វាមិនជាប់ពាក់ព័ន្ធនឹងសាសនា ឬនិកាយណាមួយឡើយ ដូច្នេះមនុស្សគ្រប់រូបអាចអនុវត្តបានដោយសេរី។ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ អ្នកផលិតមាតិកាល្បីៗ និងប្រជាពលរដ្ឋជាច្រើន បានចាប់អារម្មណ៍លើការអនុវត្តវិបស្សនាកាន់តែច្រើន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើការអភិវឌ្ឍផ្លូវចិត្ត និងការស្វែងរកសេចក្តីសុខខាងក្នុង។

ប្រភព៖ Heng visal

https://www.facebook.com/share/p/19CmPgyEiN/

វណ្ណ សុភាព គ្រូវិបស្សនាញាណ

https://www.facebook.com/share/1ESjcZqckY/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ Heng visal
ប្រភព៖ Heng visal
ប្រភព៖ Heng visal
ប្រភព៖ Heng visal
ប្រភព៖ Heng visal
ប្រភព៖ Heng visal
ប្រភព៖ Heng visal
ប្រភព៖ Heng visal