Economic

July 24, 2026 at 3:14 PM
Ly Vanadeth

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍វប្បធម៌ កម្ពុជា-ចិន

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍វប្បធម៌ កម្ពុជា-ចិន

ភ្នំពេញ ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ — ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក (iBank) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា (MoU) ត្រីភាគី រវាង សមាគមអភិវឌ្ឍន៍ស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងវិស័យទេសចរណ៍វប្បធម៌ ការពង្រីកបណ្តាញអាជីវកម្ម និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា។ រឹតតែសំខាន់ គឺបង្ហាញពីបរិយាកាសវិជ្ជមានដល់ ការវិនិយោគនៅកម្ពុជាមានស្ថិរភាព និងសុវត្ថិភាពសម្រាប់ជនបរទេស។

កិច្ចព្រមព្រៀងនេះ បានរៀបចំឡើងនៅការិយាល័យកណ្តាលធនាគារ iBank ដោយផ្ដោតលើគោលដៅយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យសំខាន់ៗ រួមមាន៖ ការជំរុញគំនិតផ្តួចផ្តើមទេសចរណ៍វប្បធម៌ ការបង្កើតឱកាសពាណិជ្ជកម្មថ្មីៗ និងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ និងសេវាកម្មធនាគារដ៏សម្បូរបែប។ “កម្ពុជាជាប្រទេសដែលមានសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់វិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍បរទេស”។

រូបភាព៖ iBank ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រីភាគី ដើម្បីជំរុញទេសចរណ៍វប្បធម៌ កម្ពុជា-ចិន
រូបភាព៖ iBank ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ត្រីភាគី ដើម្បីជំរុញទេសចរណ៍វប្បធម៌ កម្ពុជា-ចិន

សមាសភាពចុះហត្ថលេខាក្នុងពិធីនេះ រួមមាន៖ លោកបណ្ឌិត ហុង សុខឡេង អគ្គនាយកធនាគារ អាយប៊ែង (ខេមបូឌា) ម.ក, លោក ម៉ៅ រដ្ឋា ប្រធានសមាគមអភិវឌ្ឍន៍ស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន និង លោក Yongli Cai ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហុង សុខឡេង អគ្គនាយកធនាគារ iBank បានសង្កត់ធ្ងន់ថា៖ “ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក (iBank) មានមោទនភាពក្នុងការចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលវិស័យទេសចរណ៍គឺជាសសរស្តម្ភដ៏រឹងមាំ និងជា ‘មាសបៃតង’ របស់កម្ពុជា។ តាមរយៈកិច្ចសហការជាមួយសមាគមអភិវឌ្ឍន៍ស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន យើងមានគោលដៅរួមគ្នាប្រែក្លាយសក្តានុពលវប្បធម៌ ឱ្យទៅជាកាលានុវត្តភាពសេដ្ឋកិច្ចជាក់ស្តែងសម្រាប់ជាតិ និងប្រជាជន។”

ស្របជាមួយគ្នានេះ លោក ម៉ៅ រដ្ឋា ប្រធានសមាគមអភិវឌ្ឍន៍ស្ពានទេសចរណ៍វប្បធម៌កម្ពុជា-ចិន បានលើកឡើងពីលក្ខណៈពិសេសនៃភូមិសាស្ត្រប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាបេតិកភណ្ឌដ៏កម្រ និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ លោកបានបញ្ជាក់ថា ការច្នៃប្រឌិត និងការលើកស្ទួយសម្បត្តិទាំងនេះ គឺជាសោគន្លឹះ ក្នុងការបង្កើតភាពរីកចម្រើនរួមគ្នា។ បន្ថែមលើនេះ លោក Yongli Cai ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ក៏បានប្រសាសន៍ដែរថា៖ “អនុស្សរណៈនៃការយោគយល់នេះ គឺជាស្ពានយុទ្ធសាស្ត្រ ដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងចិន និងកម្ពុជា ដើម្បីរុញច្រានលំហូរភ្ញៀវទេសចរ និងការវិនិយោគឱ្យកាន់តែមានសន្ទុះខ្លាំងក្លាជាងមុន។”

ភាគីទាំងបីខាងលើនេះ នឹងដើរតួនាទីជាអ្នកតភ្ជាប់រវាងប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនពីប្រទេសចិន។ ទន្ទឹមនឹងនោះ ធនាគារ iBank នឹងចូលខ្លួនមកបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុ តាមរយៈសេវាកម្មទូទាត់ឌីជីថលដ៏ទំនើប ការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងការផ្តល់ប្រឹក្សាវិនិយោគប្រកបដោយវិជ្ជាជីវៈ។ ការរួមគ្នារវាងស្ថាប័នហិរញ្ញវត្ថុ និងសមាគមទេសចរណ៍ នឹងបង្កើតបាននូវ “ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍” ដ៏រឹងមាំមួយ ដែលផ្ដល់ទាំងភាពកក់ក្តៅដល់ភ្ញៀវទេសចរ និងទំនុកចិត្តខ្ពស់ដល់វិនិយោគិន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

អំពី ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក +855 23 901 338