National

July 24, 2026 at 4:23 PM
Melea_Sovannary

អូស្ត្រាលីគាំទ្រអ្នកផលិតកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងជំរុញផលិតកម្មក្នុងស្រុក

អូស្ត្រាលីគាំទ្រអ្នកផលិតកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងជំរុញផលិតកម្មក្នុងស្រុក

អូស្ត្រាលីគាំទ្រអ្នកផលិតកម្ពុជា ពង្រឹងសន្តិសុខស្បៀង និងជំរុញផលិតកម្មក្នុងស្រុក

ភ្នំពេញ៖ អូស្ត្រាលីកំពុងបន្តគាំទ្រអ្នកផលិតអាហារនៅកម្ពុជា ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀង កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងជំរុញការផលិតក្នុងស្រុកឱ្យកាន់តែរឹងមាំ។

បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ការគាំទ្រនេះរួមមានការជួយដល់ក្រុមហ៊ុន លាងឡេង ក្នុងការបង្កើតរោងចក្រកែច្នៃទឹកជ្រលក់ ដែលនឹងពង្រីកទីផ្សារសម្រាប់គ្រំចំពុះទា ជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតទឹកជ្រលក់។

គម្រោងនេះត្រូវបានរំពឹងថា នឹងបង្កើនតម្រូវការគ្រំចំពុះទា ពីប្រមាណ ៧២ តោន ទៅជាង ៩៥០ តោនក្នុងមួយឆ្នាំ និងអាចជួយបង្កើនប្រាក់ចំណូលដល់គ្រួសារយ៉ាងហោចណាស់ ៤០០ គ្រួសារ នៅក្នុងសហគមន៍នេសាទពាមក្រសោប។

ក្រៅពីនេះ អូស្ត្រាលីក៏កំពុងជួយភ្ជាប់ផលិតផលដែលផលិតនៅកម្ពុជាជាមួយអ្នកចែកចាយធំៗ ដើម្បីពង្រីកឱកាសដាក់លក់នៅតាមផ្សារទំនើបទូទាំងប្រទេស។

ស្ថានទូតអូស្ត្រាលីបានបញ្ជាក់ថា ការគាំទ្រអ្នកផលិតក្នុងស្រុកនេះ នឹងរួមចំណែកកសាងប្រព័ន្ធស្បៀងអាហារដែលមានភាពធន់ បង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ប្រភព៖ Australian Embassy, Cambodia

https://www.facebook.com/share/p/19Eg8okP2N/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ Australian Embassy, Cambodia
ប្រភព៖ Australian Embassy, Cambodia
ប្រភព៖ Australian Embassy, Cambodia
ប្រភព៖ Australian Embassy, Cambodia
ប្រភព៖ Australian Embassy, Cambodia
ប្រភព៖ Australian Embassy, Cambodia
ប្រភព៖ Australian Embassy, Cambodia
ប្រភព៖ Australian Embassy, Cambodia