International

July 28, 2026 at 10:07 AM
Melea_Sovannary

ការសែតអន្តរជាតិ ​Nikkei Asia រាយការណ៍អំពីការសាងសង់របងបន្លាលួសតាមបណ្តោយព្រំដែនរបស់ថៃ

ការសែតអន្តរជាតិ ​Nikkei Asia រាយការណ៍អំពីការសាងសង់របងបន្លាលួសតាមបណ្តោយព្រំដែនរបស់ថៃ

ការសែតអន្តរជាតិ ​Nikkei Asia រាយការណ៍អំពីការសាងសង់របងបន្លាលួសតាមបណ្តោយព្រំដែនរបស់ថៃ

ភ្នំពេញ៖ រដ្ឋាភិបាលថៃកំពុងបន្តសាងសង់របងការពារ បំពាក់ដោយលួសបន្លា តាមបណ្តោយផ្នែកខ្លះនៃព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការប៉ះទង្គិចប្រដាប់អាវុធរវាងប្រទេសទាំងពីរកាលពីឆ្នាំមុន។ ទោះបីស្ថានភាពយោធាបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែក៏ដោយ ប៉ុន្តែវិវាទព្រំដែននៅតែមិនទាន់មានដំណោះស្រាយជាអចិន្ត្រៃយ៍។

ក្នុងអំឡុងពេលចុះពិនិត្យការសាងសង់របងនេះ មេបញ្ជាការកងទ័ពជាន់ខ្ពស់ថៃ លោក ឧត្តមសេនីយ៍ Ukrit Boontanon (អ៊ុកគ្រីត ប៊ុនតាណុន) បានអះអាងថា "វិធានការនេះមានគោលបំណងការពារសុវត្ថិភាពប្រជាពលរដ្ឋ និងអធិបតេយ្យភាពរបស់ប្រទេសថៃ" នេះបើយោងតាមការផ្សាយរបស់ ការសែត ​Nikkei Asia បានផ្សាយកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងមកនេះ។

យ៉ាងណាក៏ដោយ ការសាងសង់របងតាមបណ្តោយព្រំដែននេះ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីភាគីកម្ពុជា។ មន្ត្រីកម្ពុជាបារម្ភថា សកម្មភាពរបស់ថៃអាចជាការប៉ុនប៉ងបង្កើតស្ថានភាពថ្មីនៅតាមបន្ទាត់ព្រំដែន និងអាចប៉ះពាល់ដល់បូរណភាពទឹកដីរបស់កម្ពុជា ប្រសិនបើការសាងសង់ធ្វើឡើងនៅតំបន់ដែលមិនទាន់មានការឯកភាពលើការកំណត់ព្រំដែន។

រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមានណាមួយបង្ហាញថា ការចរចាររវាងកម្ពុជា និងថៃ ដើម្បីដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី នឹងត្រូវចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗនេះទេ។

ទន្ទឹមនឹងនេះ ការបន្តបិទច្រកព្រំដែន និងភាពតានតឹងដែលនៅអូសបន្លាយ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ ជាពិសេសប្រជាពលរដ្ឋកម្ពុជា ទទួលរងផលប៉ះពាល់ផ្នែកជីវភាពយ៉ាងធ្ងន់ធ្ងរ ខណៈសកម្មភាពពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងអាជីវកម្មឆ្លងដែនជាច្រើននៅតែជាប់គាំង។

ប្រភព៖ ការសែត ​Nikkei Asia

https://asia.nikkei.com/photos/in-focus-thai-military-builds-cambodia-border-wall

រាយការណ៍ដោយ៖ The Khmer Today

ឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន អគ្គមេបញ្ជាការយោធាថៃ ថ្លែងទៅកាន់សារព័ត៌មាន Nikkei Asia នៅពីមុខជញ្ជាំងព្រំដែនក្នុងស្រុកពង់ណាំរ៉ុន នៅថ្ងៃទី២២ ខែកក្កដា។ (រូបថតដោយ Ken Kobayashi)
ឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន អគ្គមេបញ្ជាការយោធាថៃ ថ្លែងទៅកាន់សារព័ត៌មាន Nikkei Asia នៅពីមុខជញ្ជាំងព្រំដែនក្នុងស្រុកពង់ណាំរ៉ុន នៅថ្ងៃទី២២ ខែកក្កដា។ (រូបថតដោយ Ken Kobayashi)
កម្មករ​កំពុង​ដំឡើង​លួស​រ៉ាវ​ព្រំដែន​ដែល​យោធា​ថៃ​កំពុង​សាងសង់​រវាង​ថៃ​និង​កម្ពុជា​ក្នុង​ស្រុក​ Pong Nam Ron ​កាលពី​ថ្ងៃទី ២២ ខែកក្កដា។ © Reuters
កម្មករ​កំពុង​ដំឡើង​លួស​រ៉ាវ​ព្រំដែន​ដែល​យោធា​ថៃ​កំពុង​សាងសង់​រវាង​ថៃ​និង​កម្ពុជា​ក្នុង​ស្រុក​ Pong Nam Ron ​កាលពី​ថ្ងៃទី ២២ ខែកក្កដា។ © Reuters
រូបថត​ជិត​នៃ​ផ្លាកសញ្ញា​ដែល​មាន​ពាក្យ​ថា "សៀម" ដែល​ជា​ឈ្មោះ​ចាស់​របស់​ប្រទេស​ថៃ នៅ​តាម​បណ្តោយ​ផ្នែក​មួយ​នៃ​ជញ្ជាំង​ព្រំដែន​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ច័ន្ទបុរី កាលពី​ថ្ងៃទី ២២ ខែកក្កដា។

ទាហានថៃម្នាក់កំពុងល្បាតតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ក្នុងស្រុក Pong Nam Ron នៅថ្ងៃទី២២ ខែកក្កដា។ (រូបថតដោយ Ken Kobayashi)
ទាហានថៃម្នាក់កំពុងល្បាតតាមបណ្ដោយព្រំដែនថៃ-កម្ពុជា ក្នុងស្រុក Pong Nam Ron នៅថ្ងៃទី២២ ខែកក្កដា។ (រូបថតដោយ Ken Kobayashi)