International

July 30, 2026 at 11:17 AM
Melea_Sovannary

ប្រទះឃើញសាកសព YouTuber ទេសចរណ៍ថៃនៅហ្សកហ្ស៊ី ក្រោយបាត់ទំនាក់ទំនងជាង២សប្ដាហ៍

ប្រទះឃើញសាកសព YouTuber ទេសចរណ៍ថៃនៅហ្សកហ្ស៊ី ក្រោយបាត់ទំនាក់ទំនងជាង២សប្ដាហ៍

ប្រទះឃើញសាកសព YouTuber ទេសចរណ៍ថៃនៅហ្សកហ្ស៊ី ក្រោយបាត់ទំនាក់ទំនងជាង២សប្ដាហ៍

បាងកក៖ អាជ្ញាធរថៃបានបញ្ជាក់ថា YouTuber ទេសចរណ៍ដ៏ល្បីរបស់ថៃ Hlun Solo ឬឈ្មោះពិត Bowornthat Pengsuk អាយុ២៧ឆ្នាំ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងប្រទេសហ្សកហ្ស៊ី (Georgia) បន្ទាប់ពីបាត់ទំនាក់ទំនងជាមួយក្រុមគ្រួសារអស់រយៈពេលជាង២សប្ដាហ៍ ខណៈកំពុងធ្វើដំណើរតែម្នាក់ឯង ដើម្បីផលិតមាតិកាសម្រាប់ប៉ុស្តិ៍ YouTube របស់ខ្លួនដែលមានអ្នកជាវជិត១លាននាក់។

តាមការបញ្ជាក់របស់ក្រសួងការបរទេសថៃ កាលពីថ្ងៃទី២៩ ខែកក្កដា អាជ្ញាធរហ្សកហ្ស៊ីបានផ្ទៀងផ្ទាត់អត្តសញ្ញាណសាកសពថា ជាលោក Bowornthat Pengsuk។ បច្ចុប្បន្ន ក្រសួងការបរទេសថៃកំពុងសហការជាមួយស្ថានទូតថៃប្រចាំទីក្រុងអង់ការ៉ា និងអាជ្ញាធរហ្សកហ្ស៊ី ដើម្បីបញ្ជូនសាកសពត្រឡប់ទៅប្រទេសថៃ សម្រាប់រៀបចំពិធីបុណ្យតាមប្រពៃណី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសហ្សកហ្ស៊ីបានរាយការណ៍ថា សាកសពរបស់ YouTuber រូបនេះ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់សណ្ឋាគារមួយ នាទីក្រុងតិបលីស៊ី (Tbilisi)។ អាជ្ញាធរបានបើកការស៊ើបអង្កេតលើករណីនេះ ប៉ុន្តែមិនទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់នៅឡើយ ខណៈការស៊ើបអង្កេតនៅតែបន្ត។

មុនពេលមានការបញ្ជាក់ជាផ្លូវការ ក្រុមគ្រួសាររបស់លោក Bowornthat បានអះអាងថា ពួកគេបានបាត់ទំនាក់ទំនងជាមួយលោកតាំងពីថ្ងៃទី១៣ ខែកក្កដា ហើយបានអំពាវនាវឱ្យសាធារណជនជួយស្វែងរក។ ដំណឹងមរណភាពរបស់ Hlun Solo បានធ្វើឱ្យអ្នកគាំទ្រជាច្រើននៅថៃ និងឡាវសម្តែងការសោកស្តាយយ៉ាងខ្លាំង ខណៈអាជ្ញាធរហ្សកហ្ស៊ីកំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការស្លាប់។

ប្រភព៖ The Laotian Times

https://laotiantimes.com/2026/07/30/thai-travel-youtuber-hlun-solo-found-dead-in-georgia-after-weeks-of-uncertainty/#google_vignette

រាយការណ៍ដោយ៖ The Khmer Today

YouTuber ទេសចរណ៍ដ៏ល្បីរបស់ថៃ Hlun Solo ឬឈ្មោះពិត Bowornthat Pengsuk អាយុ២៧ឆ្នាំ