International

August 7, 2026 at 3:17 PM
Melea_Sovannary

សិស្សសាលា​បើកការបាញ់ប្រហារនៅសាលាថៃ បណ្តាលឱ្យគ្រូ និងសិស្សស្លាប់៧នាក់ និង១៥នាក់រងរបួស

សិស្សសាលា​បើកការបាញ់ប្រហារនៅសាលាថៃ បណ្តាលឱ្យគ្រូ និងសិស្សស្លាប់៧នាក់ និង១៥នាក់រងរបួស

ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ - មនុស្សយ៉ាងហោចណាស់៧នាក់បានស្លាប់ និង១៥នាក់ទៀតរងរបួស បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនៅក្នុង សាលាទេពសិរីន នុនថាបុរី (Debsirin Nonthaburi) ស្ថិតក្នុងស្រុក បាង ក្រួយ (Bang Kruai) ខេត្តណនថាបុរី ប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រ។

តាមការបញ្ជាក់ពីអាជ្ញាធរថៃ ជនរងគ្រោះដែលបានស្លាប់រួមមាន គ្រូបង្រៀន៣នាក់ សិស្ស៣នាក់ និងជនសង្ស័យដែលជាអ្នកបាញ់ប្រហារ។

ហេតុការណ៍នេះបានកើតឡើងប្រមាណម៉ោង ១០៖០០នាទីព្រឹក បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាញ់ប្រហារនៅក្នុងបរិវេណសាលា។ កម្លាំងនគរបាល និងក្រុមសង្គ្រោះបន្ទាន់បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីជម្លៀសសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលា ព្រមទាំងគ្រប់គ្រងស្ថានការណ៍។

អ្នករងរបួសចំនួន១៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ខណៈអាជ្ញាធរកំពុងបន្តប្រមូលព័ត៌មានលម្អិតពីស្ថានភាពរបស់ពួកគេ។

ក្រោយហេតុការណ៍ ប៉ូលិសបានឆែកឆេររបស់របររបស់សិស្សដែលត្រូវបានសង្ស័យថាជាអ្នកបង្កហេតុ និងបានរកឃើញ គ្រាប់រំសេវជាច្រើននៅក្នុងកាបូបរបស់ជនសង្ស័យ។ វត្ថុទាំងនោះត្រូវបានសមត្ថកិច្ចដកហូតទុកជាភស្តុតាង ខណៈការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់មូលហេតុនៃការបាញ់ប្រហារ។

ប្រភពរូបភាព៖ បណ្តាញសង្គម X
ប្រភពរូបភាព៖ បណ្តាញសង្គម X

អាជ្ញាធរថៃបានអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងតំបន់ជុំវិញ សាលា ទេពសិរីន នុនថាបុរី (Debsirin Nonthaburi) រហូតដល់មានការជូនដំណឹងថ្មី ហើយស្នើឱ្យសាធារណជនកុំចែករំលែករូបភាព វីដេអូ ឬព័ត៌មានបន្តផ្ទាល់ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់សមត្ថកិច្ច។

នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វិរៈគុល (Anutin Charnvirakul) ដែលកាន់តំណែងជារដ្ឋមន្ត្រីមហាផ្ទៃផងដែរ បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍បាញ់ប្រហារដ៏សោកសៅនេះ ដោយហៅថាជា “សោកនាដកម្មដ៏ធ្ងន់ធ្ងរ”។

លោកបានបញ្ជាក់ថា លោកបានទទួលរបាយការណ៍ពីហេតុការណ៍ និងបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចុះជួយនៅកន្លែងកើតហេតុភ្លាមៗ ព្រមទាំងធានាឱ្យអ្នករងរបួសទទួលបានការព្យាបាលឱ្យបានលឿនបំផុត។

លោក អនុទីន បាននិយាយថា៖

«ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកដែលបានបាត់បង់ជីវិត។ វាជារឿងឈឺចាប់ដែលហេតុការណ៍បែបនេះអាចកើតឡើងនៅក្នុងប្រទេសរបស់យើង»។

នាយករដ្ឋមន្ត្រីថៃបានលើកឡើងថា ហេតុការណ៍នេះបង្ហាញពីសារៈសំខាន់នៃការរឹតបន្តឹងការគ្រប់គ្រងអាវុធ ដោយបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តអនុវត្តវិធានការតឹងរ៉ឹងពាក់ព័ន្ធនឹងការកាន់កាប់ និងប្រើប្រាស់អាវុធ។

សមត្ថកិច្ចថៃកំពុងបន្តស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃហេតុការណ៍ និងប្រភពនៃអាវុធដែលប្រើប្រាស់ក្នុងការបាញ់ប្រហារ។

ប្រភពពី៖

Khaosod English:

- https://www.facebook.com/share/p/18Dg5enMNR/

- https://www.facebook.com/KhaosodEnglish/posts/pfbid02epyHkvC5Q95qPJQXWxCK62JDCn6ZY8rhFCwBMVqKNbViNJw8BomAmTEiqMXhXmgyl

- https://www.facebook.com/KhaosodEnglish/posts/pfbid0xrYrCUvX3NQM4qHBwH5NCxZYXbvmPJXqB3VY3qAaKrnuojH2S7uhJTw56mVhAnYcl

- https://www.facebook.com/share/p/1Q1WJPL54F/

- https://www.facebook.com/share/p/17ro2M7tMd/

The Nation Thailand:

https://www.facebook.com/share/p/1E5kKmUBhm/

Reuters:

https://www.reuters.com/world/asia-pacific/shooting-takes-place-school-thailand-officials-say-2026-08-07/

AP:

https://apnews.com/article/thailand-nonthaburi-school-shooting-7939000dbad098198a9fc77169028762

ពីសារព័ត៌មាន៖​The Khmer Today

ប្រភពរូបភាព៖ បណ្តាញសង្គម X
ប្រភពរូបភាព៖ បណ្តាញសង្គម X
ប្រភពរូបភាព៖ បណ្តាញសង្គម X
ប្រភពរូបភាព៖ បណ្តាញសង្គម X
ប្រភពរូបភាព៖ បណ្តាញសង្គម X
ប្រភពរូបភាព៖ បណ្តាញសង្គម X