International

August 7, 2026 at 3:36 PM
Melea_Sovannary

មកថៃដើម្បីជួបមិត្តស្រី បែរជាក្លាយជាជនអនាថាជាង២ឆ្នាំ ក្រោយពីកាបូបលុយ និងលិខិតឆ្លងដែនត្រូវបានគេលួចបាត់

មកថៃដើម្បីជួបមិត្តស្រី បែរជាក្លាយជាជនអនាថាជាង២ឆ្នាំ ក្រោយពីកាបូបលុយ និងលិខិតឆ្លងដែនត្រូវបានគេលួចបាត់

ភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ - បុរសជនជាតិន័រវែសអាយុ៤៤ឆ្នាំម្នាក់ ត្រូវបានរាយការណ៍ថា បានរស់នៅជាជនអនាថានៅខេត្តណនថាបុរី ប្រទេសថៃ អស់រយៈពេលជាង២ឆ្នាំ បន្ទាប់ពីធ្វើដំណើរមកប្រទេសថៃ ដើម្បីជួបមិត្តស្រី ប៉ុន្តែជីវិតរបស់លោកបានប្រែប្រួល បន្ទាប់ពីបាត់កាបូបដែលមានលុយ លិខិតឆ្លងដែន និងឯកសារសំខាន់ៗ។

បុរសរូបនេះមានឈ្មោះ Odd Stian Hesseberg បានប្រាប់អ្នកសារព័ត៌មានក្នុងតំបន់ថា លោកបានមកប្រទេសថៃ ដើម្បីជួបមិត្តស្រីម្នាក់នៅខេត្តណាខនសាវ៉ាន់ (Nakhon Sawan) ប៉ុន្តែក្រោយមកបានបាត់ទំនាក់ទំនងជាមួយនាង នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Khaosod English កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

លោកបានអះអាងថា កាបូបរបស់លោក ដែលមានលិខិតឆ្លងដែន និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវបានបាត់ ឬលួច ដែលធ្វើឱ្យលោកជាប់គាំងនៅប្រទេសថៃ និងមិនអាចត្រឡប់ទៅប្រទេសន័រវែសវិញបាន។

ក្នុងរយៈពេលជាង២ឆ្នាំកន្លងមក លោកត្រូវបានគេរាយការណ៍ថា បានរស់នៅដោយពឹងផ្អែកលើអាហារដែលនៅសល់ពីធុងសំរាម និងស្នាក់នៅតាមវត្តអារាមនានា។

ប្រជាពលរដ្ឋ និងអ្នកបម្រើការនៅវត្តក្នុងស្រុក Pak Kret ខេត្តណនថាបុរី បានសម្តែងក្តីបារម្ភ និងសង្ឃឹមថា អាជ្ញាធរថៃ និងស្ថានទូតន័រវែស នឹងអាចជួយរៀបចំឯកសារ និងគាំទ្រឱ្យបុរសរូបនេះអាចត្រឡប់ទៅប្រទេសកំណើតវិញបាន។

មន្ត្រីអន្តោប្រវេសន៍ថៃ កំពុងត្រូវបានស្នើឱ្យពិនិត្យផ្ទៀងផ្ទាត់អត្តសញ្ញាណ និងប្រវត្តិរបស់លោក ព្រមទាំងសម្របសម្រួលជំនួយបន្ត ខណៈទិដ្ឋាការរបស់លោកបានផុតកំណត់រួចហើយ។

ប្រភពពី៖

Khaosod English:

https://www.facebook.com/share/p/1Axma8FTJb/

ពីសារព័ត៌មាន៖ The Khmer Today

ប្រភពរូបភាព៖ We Love Isan's Page
ប្រភពរូបភាព៖ We Love Isan's Page
ប្រភពរូបភាព៖ We Love Isan's Page
ប្រភពរូបភាព៖ We Love Isan's Page
ប្រភពរូបភាព៖ We Love Isan's Page
ប្រភពរូបភាព៖ We Love Isan's Page