National

August 11, 2026 at 4:36 PM
Melea_Sovannary

កម្ពុជាតវ៉ាយ៉ាងខ្លាំង! ចំពោះការសាងសង់លេណដ្ឋាន និងព្យាយាមពង្រីកបណ្តាញអគ្គិសនីរបស់ថៃ ចូលទឹកដីកម្ពុជា

កម្ពុជាតវ៉ាយ៉ាងខ្លាំង! ចំពោះការសាងសង់លេណដ្ឋាន និងព្យាយាមពង្រីកបណ្តាញអគ្គិសនីរបស់ថៃ ចូលទឹកដីកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ភាគីថៃ ដែលកម្ពុជាចាត់ទុកថា ជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់លេណដ្ឋានយោធាថ្មី ដោយរំលោភចូលក្នុងទឹកដីកម្ពុជា នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលថៃ បានប្រកាសផែនការពង្រីកបណ្តាញអគ្គិសនីជាតិខ្លួន ទៅកាន់តំបន់ប្រាសាទតាក្របី និងភ្នំ៣៣៣។ កម្ពុជាចាត់ទុកសកម្មភាពទាំងនេះថា ជាការប៉ុនប៉ងពង្រីកការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងរំលោភលើកាតព្វកិច្ចរបស់ថៃ ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងការកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រឆាំងដាច់ខាតចំពោះសកម្មភាពដែលខ្លួនចាត់ទុកថា ជាការរំលោភបំពានជាបន្តបន្ទាប់ និងកាន់តែខ្លាំងឡើង។ កម្ពុជាបញ្ជាក់ជាថ្មីថា តំបន់ថ្មដា ប្រាសាទតាក្របី និងភ្នំ៣៣៣ ដែលបានរៀបរាប់ខាងលើ ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជាទាំងស្រុង ដោយផ្អែកលើផែនទីមាត្រដ្ឋាន ១:២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

ក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់ថា សកម្មភាពខាងលើ ជាការរំលោភលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ រវាងកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាតំបន់ព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ព្រមទាំងចំណុចទី១ ស្តីពី «វិធានការកាត់បន្ថយភាពតានតឹង» នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។

ប្រភព៖ ក្រសួងការបរទេស

https://www.facebook.com/share/p/191RVuiw2t/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព: ក្រសួងការបរទេស  https://www.facebook.com/share/p/191RVuiw2t/?mibextid=wwXIfr