Banking & Finance

August 24, 2026 at 2:56 PM
Ly Vanadeth

ធនាគារ អាយប៊ែង រៀបចំកម្មវិធីជំនួបថ្នាក់ដឹកនាំ ដើម្បីបូកសរុបលទ្ធផលឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦

#ធនាគារអាយប៊ែង#អាយប៊ែងខេមបូឌា#ភាពជាអ្នកដឹកនាំ
ធនាគារ អាយប៊ែង រៀបចំកម្មវិធីជំនួបថ្នាក់ដឹកនាំ ដើម្បីបូកសរុបលទ្ធផលឆមាសទី១ និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆមាសទី២ ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានរៀបចំ កម្មវិធីជំនួបថ្នាក់ដឹកនាំ ក្នុងគោលបំណងបូកសរុបសមិទ្ធផលការងារក្នុងឆមាសទី១ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអាជីវកម្ម ក៏ដូចជាតម្រង់ទិសលើផែនការសកម្មភាពសំខាន់ៗ សម្រាប់ឆមាសទី២ នៃឆ្នាំ២០២៦ ផងដែរ។

ស្ថិតក្រោមប្រធានបទ «យើងរៀន យើងតម្រង់ទិស យើងចែករំលែក» កម្មវិធីជួបជុំនេះ ក៏មានការធ្វើបទបង្ហាញយ៉ាងមានខ្លឹមសារ ការពិភាក្សាប្រកបដោយអត្ថន័យ និងការចែករំលែកចំណេះដឹងរវាងនាយកដ្ឋានផ្សេងៗ ដែលបង្កើតជាឱកាសដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរទស្សនវិស័យ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។

ពិសេសជាងនេះទៅទៀត នៅក្នុងកម្មវិធីនេះក៏មានវត្តមានចូលរួមពី លោកគ្រូ ចាន់ សេរី ដែលជាវាគ្មិនជំនាញផ្នែកដឹកនាំអាជីព បានមកចែករំលែកនូវបទពិសោធន៍ គន្លឹះយុទ្ធសាស្ត្រដឹកនាំសំខាន់ៗ ព្រមទាំងវិធីសាស្ត្រក្នុងការបង្កើនប្រសិទ្ធភាពការងារ និងការជំរុញទឹកចិត្តក្រុមការងារ ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឱ្យកាន់តែមានភាពរឹងមាំ និងឆ្លើយតបបានយ៉ាងល្អប្រដេញទៅនឹងការរីកចម្រើននៃវិស័យហិរញ្ញវត្ថុ។

កម្មវិធីនេះ ក៏បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំនៃធនាគារ អាយប៊ែង ក្នុងការបន្តពង្រឹងគុណភាពសេវាកម្ម និងខិតខំនាំមកនូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបម្រើជូនអតិថិជនរបស់ពួកយើងឱ្យកាន់តែប្រសើរឡើង។

ថ្លែងនៅក្នុងឱកាសនោះ លោកបណ្ឌិត ហុង សុខឡេង អគ្គនាយក នៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «សមិទ្ធផលដ៏ត្រចះត្រចង់ដែលយើងសម្រេចបាននៅក្នុងឆមាសទី១ គឺជាសក្ខីភាពជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែង និងស្មារតីសាមគ្គីភាពរបស់ក្រុមការងារយើងទាំងអស់គ្នា។ ការជួបជុំនាពេលនេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីមេរៀន និងបទពិសោធន៍កន្លងមកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅមុខ រួមគ្នាជាមួយយុទ្ធសាស្ត្រដ៏ច្បាស់លាស់សម្រាប់ឆមាសទី២។ យើងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុ ពង្រឹងគុណភាពសេវាកម្ម និងបង្កើតតម្លៃបន្ថែមជូនអតិថិជន និងដៃគូអាជីវកម្មរបស់យើងឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ។»

តាមរយៈកម្មវិធីជំនួបថ្នាក់ដឹកនាំនេះ ធនាគារ អាយប៊ែង បានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកំណើនអាជីវកម្ម ប្រកបដោយចីរភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងទាន់សម័យឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។

ដោយ The Khmer Today

លោក ចាន់ សិរី គ្រូបង្គោលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំអាជីព និងលោកបណ្ឌិត ហុង សុខឡេង អគ្គនាយកប្រតិបត្តិនៃធនាគារ អាយប៊ែង