National

March 24, 2026 at 2:46 PM
Sovannary Melea

មន្ត្រីជាន់ខ្ពស់កម្ពុជា បញ្ជាក់ពីមិត្តភាពកម្ពុជា វៀតណាមនៅតែរឹងមាំ ទោះ​បរិការណ៍​​​តំបន់ ស្មុគស្មាញ

មន្ត្រីជាន់ខ្ពស់កម្ពុជា បញ្ជាក់ពីមិត្តភាពកម្ពុជា វៀតណាមនៅតែរឹងមាំ ទោះ​បរិការណ៍​​​តំបន់ ស្មុគស្មាញ

មន្ត្រីជាន់ខ្ពស់កម្ពុជា បញ្ជាក់ពីចំណងមិត្តភាពកម្ពុជា–វៀតណាមនៅតែរឹងមាំ ទោះ​បរិការណ៍​​​តំបន់ និងអន្តរជាតិស្មុគស្មាញក៏ដោយ

ហាណូយ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ — គណៈប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបសម្តែងការ​គួរសមជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម នៅទីស្នាក់ការ​មជ្ឈិមបក្ស នារដ្ឋធានីហាណូយ ដោយភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃការ​ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ទោះបីបរិការណ៍តំបន់ និងអន្តរជាតិ កំពុងវិវត្តយ៉ាងស្មុគស្មាញ និងមិនប្រាកដប្រជាយ៉ាងណាក្តី ភាពជាអ្នកជិត​ខាង​ល្អ និងចំណងមិត្តភាពកម្ពុជា–វៀតណាម មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ហើយនៅ​តែ​បន្តរឹងមាំ ដោយផ្អែកលើសច្ចភាពនៃការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់​សន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសរំលេចទិដ្ឋភាពសំខាន់ចំនួន៣ ដែលបង្ហាញពី​ភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី៖

ទី១. កត្តាប្រវត្តិសាស្ត្រ ប្រទេសទាំងពីរបានជួយគ្នា​ទៅវិញ​ទៅ​មក​ក្នុងគ្រាលំបាកជាបន្ត បន្ទាប់។ កម្ពុជាបានគាំទ្រវៀតណាមក្នុងដំណើរការបង្រួបបង្រួមទឹកដី និងឯករាជ្យភាព នៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ ខណៈវៀតណាមក៏បានផ្តល់ការគាំទ្រផ្នែកនយោបាយ និងសម្ភារៈ ជាពិសេសកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះ​ប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០។

ទី២. កត្តាសេដ្ឋកិច្ច​ ជាប្រទេសភូមិផងរបងជាមួយគ្នា កម្ពុជា និងវៀតណាម បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការអភិវឌ្ឍជាតិ និងបំពេញបន្ថែមគ្នា ដើម្បីជំរុញ​ពាណិជ្ជកម្មទ្វេភាគី និងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញា​ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារអាមេរិក នាពេលអនាគត​។

ក្រៅពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកត់សម្គាល់ពីភាពជោគជ័យរបស់វៀតណាម ក្នុងការកែទម្រង់ និងអភិវឌ្ឍសេដ្ឋកិច្ច–សង្គម ដែលកំពុងធ្វើឱ្យប្រទេសនេះ ក្លាយជាកម្លាំង​សេដ្ឋកិច្ចសំខាន់មួយនៅក្នុងតំបន់។

ក្នុងជំនួបនេះត្រូវបានគេមើលឃើញថា ជាការបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា និងវៀតណាម ស្របពេលបរិការណ៍តំបន់ និងអន្តរជាតិកំពុងមានការប្រែប្រួល។

ប្រភព៖ ក្រសួងព័ត៌មាន https://www.information.gov.kh/articles/189387

រាយការណ៍ដោយ The Khmer Today

Images-Content-0111
Images-Content-0111
End image 1
End image 2
End image 3