International

September 1, 2026 at 10:38 AM
Melea_Sovannary

ជម្លោះហិង្សាក្នុងក្លិបនៅប៉ាតាយ៉ា បណ្ដាលឱ្យផ្ទុះអាវុធបាញ់គ្នារបួស២នាក់

ជម្លោះហិង្សាក្នុងក្លិបនៅប៉ាតាយ៉ា បណ្ដាលឱ្យផ្ទុះអាវុធបាញ់គ្នារបួស២នាក់

ភ្នំពេញ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦- បុរស២នាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង បន្ទាប់ពីជម្លោះហិង្សាមួយបានកើតឡើងនៅក្នុងក្លិបរាត្រីមួយ និងបន្តឈានដល់ការផ្ទុះអាវុធនៅខាងក្រៅក្លិប ស្ថិតនៅតំបន់ប៉ាតាយ៉ាខាងត្បូង ប្រទេសថៃ នៅវេលាម៉ោងប្រមាណ ២:៣៦នាទីរំលងអធ្រាត្រ ថ្ងៃទី៣១ ខែសីហា។ ជនរងគ្រោះម្នាក់អាយុ២៩ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំកំភួនជើងខាងស្តាំ ខណៈម្នាក់ទៀតអាយុ៣៦ឆ្នាំ ត្រូវចំប្រអប់ជើងខាងឆ្វេង និងមានរបួសហើមមុខ។ អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

តាមសាក្សី មនុស្ស២ក្រុមបានឈ្លោះប្រកែកគ្នានៅក្នុងក្លិប ហើយត្រូវបានសន្តិសុខបណ្តេញចេញទៅខាងក្រៅ មុនពេលមានសំឡេងកាំភ្លើងជាច្រើនគ្រាប់។ ជនរងគ្រោះម្នាក់បានអះអាងថា បន្ទាប់ពីចេញពីក្លិប ក្រុមយុវជនមួយក្រុមបានព័ទ្ធជុំវិញរថយន្តរបស់ខ្លួន ហើយលោកបានបាញ់កាំភ្លើងដើម្បីបើកផ្លូវ ដោយអះអាងថាជាការការពារខ្លួន។ ចំណែកជនរងគ្រោះម្នាក់ទៀតបានអះអាងផ្ទុយថា ភាគីទាំងពីរធ្លាប់មានជម្លោះពីមុន ហើយបានបន្តជួបគ្នានៅក្នុងក្លិប មុនពេលជម្លោះបន្តទៅខាងក្រៅ និងមានការបាញ់៣គ្រាប់ពីក្នុងរថយន្ត បណ្តាលឱ្យលោករងរបួស។

ប៉ូលិសបានរកឃើញរន្ធគ្រាប់កាំភ្លើងនៅទ្វាររថយន្ត និងរឹបអូសបានកាំភ្លើងខ្លី Glock 43 ទំហំ៩មីលីម៉ែត្រ ព្រមទាំងគ្រាប់រំសេវជាវត្ថុតាង។ ប៉ូលិសក៏បានពិនិត្យគណនី Facebook របស់បុរសអាយុ២៩ឆ្នាំ និងរកឃើញរូបភាព និងវីដេអូពាក់ព័ន្ធនឹងការហ្វឹកហាត់ប្រើប្រាស់អាវុធ ព្រមទាំងរូបភាពដែលបង្ហាញលោកពាក់អ្វីមួយស្រដៀងប័ណ្ណសម្គាល់របស់ស្ថាប័ន និងសម្លៀកបំពាក់ស្រដៀងឯកសណ្ឋានផ្លូវការ។ ប៉ូលិសកំពុងពិនិត្យកាមេរ៉ាសុវត្ថិភាព និងស៊ើបអង្កេតបន្ថែម ដោយបញ្ជាក់ថា អ្នកពាក់ព័ន្ធទាំងអស់ មិនថាជាអ្នកស្ម័គ្រចិត្ត ឬបុគ្គលទូទៅ នឹងត្រូវអនុវត្តតាមនីតិវិធីច្បាប់។

ប្រភព៖ The Thaiger

https://thethaiger.com/news/pattaya/pattaya-nightclub-dispute-ends-in-gunfire-two-hurt

bangkokpost

https://www.facebook.com/bangkokpost/posts/chon-buri-a-late-night-dispute-between-two-men-in-a-pattaya-bar-escalated-into-g/1516144833891608/

រាយការណ៍ដោយ៖ The Khmer Today

រូបភាព :bangkokpost
រូបភាព :bangkokpost
រូបភាព :bangkokpost
រូបភាព :bangkokpost