National

September 1, 2026 at 10:42 AM
Melea_Sovannary

ក្រសួងធម្មការ ណែនាំវត្តអារាមទូទាំងប្រទេសក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវរៀបចំបង្សុកូលដល់វីរកងទ័ព និងអ្នកពលីក្នុងបុព្វហេតុជាតិ

ក្រសួងធម្មការ ណែនាំវត្តអារាមទូទាំងប្រទេសក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវរៀបចំបង្សុកូលដល់វីរកងទ័ព និងអ្នកពលីក្នុងបុព្វហេតុជាតិ

ភ្នំពេញ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ឱ្យសហការជាមួយព្រះមេគណ ព្រះអនុគណ និងព្រះចៅអធិការគ្រប់វត្តអារាម ដើម្បីរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណី និងព្រះពុទ្ធសាសនាខ្មែរ។ ក្នុងនោះ ក្រសួងបានស្នើឱ្យគ្រប់វត្តរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព វីរនគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិ និងបុព្វបុរស ដែលបានពលីក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។

ជាមួយគ្នានេះ ក្រសួងធម្មការ និងសាសនា ក៏បានណែនាំឱ្យគ្រប់វត្តអារាមយកចិត្តទុកដាក់រៀបចំសម្អាតបូជនីយដ្ឋាន ស្តូប និងកន្លែងតម្កល់អដ្ឋិធាតុរបស់បងប្អូនជនរួមជាតិដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ព្រមទាំងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា និងពាក្យស្លោក ដើម្បីអបអរសាទរពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងរំលឹកដល់គុណូបការៈរបស់អ្នកដែលបានលះបង់ដើម្បីជាតិ និងមាតុភូមិ។

សេចក្តីណែនាំនេះ ត្រូវបានធ្វើឡើងស្របតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លេខ១០/២០២៦ គ.ជ.ប.អ. ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។ ក្រសួងក៏បានណែនាំឱ្យវត្តអារាមចាត់ចែងទេយ្យទានដែលទទួលបានលើសពីតម្រូវការ ទៅជួយជនភៀសសឹក ចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា និងជនរងគ្រោះផ្សេងៗទៀត ដើម្បីលើកកម្ពស់ស្មារតីសប្បុរសធម៌ និងការចែករំលែកក្នុងសង្គម។

ប្រភព៖ ក្រសួងធម្មការ និងសាសនា

https://web.facebook.com/share/v/1Bir5HzJVL/

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា- BEC (រូបតំណាង ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥) https://share.google/g71OhcOAEmJCnJuRk