National

September 3, 2026 at 11:38 AM
Melea_Sovannary

ជនជាតិចិន ១២២នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams

ជនជាតិចិន ១២២នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams

ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦-ជនជាតិចិនសរុបចំនួន ១២២នាក់ ក្នុងនោះមានស្ត្រី៣នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីប្រទេស តាមរយៈយន្តហោះពិសេស កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញថា ពួកគេពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសពាក់ព័ន្ធផ្សេងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

តាមប្រភពដដែល ជនជាតិចិនទាំង ១២២នាក់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា មានអ្នកខ្លះពាក់ព័ន្ធនឹងការលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងករណីគ្មានលិខិតឆ្លងដែន និងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា។

ការបណ្ដេញចេញនេះ ត្រូវបានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងជាផ្នែកមួយនៃវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងទប់ស្កាត់ការប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តបទល្មើស។ អាជ្ញាធរបានបញ្ជាក់ជំហរថា នឹងបន្តស្រាវជ្រាវ បង្ក្រាប និងបណ្ដេញជនបរទេសដែលប្រព្រឹត្តបទល្មើស ឬស្នាក់នៅខុសច្បាប់ដោយអនុវត្តតាមច្បាប់។

ជាមួយគ្នានេះ សមត្ថកិច្ចកម្ពុជាបាននិងកំពុងបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការស្រាវជ្រាវរកមេខ្លោង និងបណ្តាញពាក់ព័ន្ធ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះពីការបោកបញ្ឆោត។ ការបង្ក្រាប និងបណ្ដេញជនបរទេសពាក់ព័ន្ធបទល្មើស គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

https://www.facebook.com/share/p/1HGc7xfSzi/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

រូបភាពពី៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពី៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពី៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពី៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពី៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍
រូបភាពពី៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍