National
កម្ពុជាធ្វើបទបង្ហាញដល់អនុព័ន្ធយោធាបរទេស អំពីការរំលោភបំពានរបស់ថៃនៅតាមព្រំដែន និងការអនុវត្តបទឈប់បាញ់

ភ្នំពេញ៖ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦-កម្ពុជា បានធ្វើបទបង្ហាញដល់អនុព័ន្ធយោធាបរទេសចំនួន ២២រូប អំពីស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ជាពិសេសពាក់ព័ន្ធនឹងការរំលោភបំពានអធិបតេយ្យភាពកម្ពុជា និងការអនុវត្តបទឈប់បាញ់ដែលបានព្រមព្រៀងកាលពីខែធ្នូ ឆ្នាំ២០២៥។ បទបង្ហាញនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ រ័ត្ន ដារ៉ារដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះធ្វើឡើងនៅក្រសួងការពារជាតិ ដោយមានការចូលរួមពីក្រុមអនុព័ន្ធយោធាបរទេសប្រចាំរាជធានីភ្នំពេញ (MACPP)។ ក្នុងបទបង្ហាញ ភាគីកម្ពុជាបានបង្ហាញព័ត៌មានលម្អិតអំពីស្ថានការណ៍តានតឹងដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន រួមទាំងសកម្មភាពរបស់កងទ័ពថៃនៅលើទឹកដីកម្ពុជា និងស្ថានភាពប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីតំបន់រងផលប៉ះពាល់។
ការធ្វើបទបង្ហាញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីរក្សាតម្លាភាពជាមួយសហគមន៍អន្តរជាតិ និងផ្តល់ព័ត៌មានដោយផ្ទាល់អំពីស្ថានការណ៍នៅតាមព្រំដែន ជាពិសេសពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់ និងស្ថានភាពដែលកំពុងកើតមាននៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ប្រភព៖ នាយកដ្ឋានព័ត៌មានយោធា នៃក្រសួងការពារជាតិ។
https://web.facebook.com/share/p/181bLRHQEJ/
រាយការណ៍ដោយ៖ The Khmer Today


