National

September 4, 2026 at 10:30 AM
Melea_Sovannary

ឯកអគ្គរដ្ឋទូតចិនអះអាងថា ការនាំចេញចេកកម្ពុជាទៅចិនកើនឡើងជាលំដាប់ និងបានបង្កើតការងារដល់ប្រជាជន

ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ — លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ការនាំចេញផ្លែចេករបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន បានកើនឡើងជាលំដាប់ ចាប់តាំងពីកម្ពុជាត្រូវបានអនុម័តឱ្យនាំចេញផ្លែចេកទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១៩មក។

តាមរយៈសំណេរដែលបានបង្ហោះលើបណ្ដាញសង្គម លោក វ៉ាង វិនពីន បានលើកឡើងថា ប្រទេសចិនតែងតែជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់ផ្លែចេករបស់កម្ពុជា ខណៈទំហំការនាំចេញបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា កំណើននៃការនាំចេញនេះ ក៏បានបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាជននៅតំបន់ផលិត ជាពិសេសប្រជាជនក្នុងខេត្តឧត្តរមានជ័យជាដើម ព្រមទាំងបានចូលរួមកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ។

លោក វ៉ាង វិនពីន បានចាត់ទុកការរីកចម្រើននៃការនាំចេញចេកកម្ពុជាទៅកាន់ប្រទេសចិនថា ជាការបង្ហាញយ៉ាងពេញលេញពីអត្ថប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕

ប្រភព៖ ហ្វេសប៊ុករបស់ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wenbin Chinese Ambassador to the Kingdom of Cambodia

https://www.facebook.com/share/p/1DpkRkR9mz/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today