National

September 4, 2026 at 10:30 AM
Melea_Sovannary

បារាំងចូលបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ប្ដេជ្ញាលើកកម្ពស់កិច្ចសន្ទនា និងច្បាប់អន្តរជាតិ

បារាំងចូលបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ប្ដេជ្ញាលើកកម្ពស់កិច្ចសន្ទនា និងច្បាប់អន្តរជាតិ

ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ — ប្រទេសបារាំងបានចូលបំពេញតួនាទីជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិកំពុងប្រឈមនឹងភាពតានតឹង និងបញ្ហាប្រឈមជាច្រើន។

ក្នុងអាណត្តិជាប្រធានប្រចាំខែនេះ បារាំងបានដាក់ចេញនូវទិសដៅការងារក្រោមគោលគំនិត «ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព» ដោយផ្តោតលើការរួមចំណែកដល់សន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសសមាជិក។

តាមរយៈការកាន់តួនាទីនេះ បារាំងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសន្ទនា ការគោរពច្បាប់អន្តរជាតិ និងការស្វែងរកដំណោះស្រាយរួមគ្នា ចំពោះវិបត្តិ និងបញ្ហាប្រឈមនានានៅលើពិភពលោក។

ការកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. របស់បារាំងសម្រាប់ខែកញ្ញានេះ ក៏ជាឱកាសសម្រាប់ប្រទេសនេះក្នុងការជំរុញការពិភាក្សាពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិ៕

ប្រភព៖ Ambassade de France au Cambodge

https://www.facebook.com/share/p/14nVoiC5AWK/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer today