International

September 4, 2026 at 10:33 AM
Melea_Sovannary

ភ្ញៀវទេសចរណ៍ឥណ្ឌាម្នាក់ ត្រូវក្រុមជនបរទេសបោកយកប្រាក់ ៣,០០០បាត នៅទីក្រុងប៉ាតាយ៉ា

ភ្ញៀវទេសចរណ៍ឥណ្ឌាម្នាក់ ត្រូវក្រុមជនបរទេសបោកយកប្រាក់ ៣,០០០បាត នៅទីក្រុងប៉ាតាយ៉ា

ភ្នំពេញ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦- ភ្ញៀវទេសចរណ៍ជនជាតិឥណ្ឌាម្នាក់ អាយុ៤៣ឆ្នាំ បានរាយការណ៍ទៅប៉ូលិសក្រុងប៉ាតាយ៉ាថា កាលពីវេលាម៉ោងប្រមាណ ១២:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកត្រូវក្រុមជនបរទេសបោកយកប្រាក់ចំនួន ៣,០០០បាត នៅតំបន់ផ្លូវ Soi 2 ក្នុងទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ។ ជនរងគ្រោះបានប្រាប់ប៉ូលិសថា ក្រុមជនសង្ស័យបានចូលមកនិយាយជាមួយលោក និងសួរអំពីរូបរាង និងពណ៌ក្រដាសប្រាក់របស់ឥណ្ឌា ដោយអះអាងថាពួកគេមិនធ្លាប់ឃើញប្រាក់ឥណ្ឌាពីមុនមក។

នៅពេលនោះ លោកបានប្រាប់ថាខ្លួនមានតែប្រាក់បាតថៃ ហើយបានយកប្រាក់ប្រមាណ ៣,០០០បាតចេញមកបង្ហាញ។ ខណៈម្នាក់ក្នុងចំណោមពួកគេបន្តនិយាយបង្វែរការចាប់អារម្មណ៍ ជនសង្ស័យម្នាក់ទៀតបានប្រើល្បិចបន្លំដើម្បីយកប្រាក់ពីលោក ហើយបន្តហុចទៅឱ្យស្ត្រីម្នាក់ដែលកំពុងកាន់កូនតូច។ ស្ត្រីរូបនោះបានដើរចេញពីកន្លែងកើតហេតុជាមួយកូន ខណៈវីដេអូដែលអ្នកឈរមើលហេតុការណ៍ម្នាក់ថតបាន ត្រូវបានប្រគល់ជូនប៉ូលិសជាភស្តុតាង។

ក្រោយទទួលបណ្ដឹង ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ក្នុងនោះមានបុរសជនជាតិអ៊ីរ៉ង់ម្នាក់ អាយុ៤៦ឆ្នាំ ឈ្មោះ Mostafa និងបុរសជនបរទេសម្នាក់ទៀតដែលមិនមានលិខិតឆ្លងដែន ដើម្បីសាកសួរ និងពិនិត្យអត្តសញ្ញាណ។

ចំណែកស្ត្រីជាជនសង្ស័យដែលបានរត់គេចខ្លួនជាមួយកូន ត្រូវបានរាយការណ៍ថា ប៉ូលិសរកឃើញនៅព្រឹកថ្ងៃដដែល ប៉ុន្តែអត្តសញ្ញាណមិនទាន់ត្រូវបានបង្ហាញជាសាធារណៈ។ ប៉ូលិសថៃក៏បានប្រាប់ភ្ញៀវទេសចរណ៍ឱ្យប្រុងប្រយ័ត្នចំពោះល្បិចបោកប្រាស់បែបនេះ ជាពិសេសនៅពេលមានជនមិនស្គាល់មុខមកស្និទ្ធស្នាល និងសុំមើលប្រាក់ដែលខ្លួនកំពុងកាន់។

ប្រភព៖ The pattaya news

https://thepattayanews.com/2026/09/04/indian-tourist-in-pattaya-scammed-for-3000-baht-in-show-me-your-money-scam-iranian-man-and-two-other-foreigners-detained/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ The Pattayanews
ប្រភព៖ The Pattayanews
ប្រភព៖ The Pattayanews
ប្រភព៖ The Pattayanews
ប្រភព៖ The Pattayanews
ប្រភព៖ The Pattayanews