National

September 8, 2026 at 10:08 AM
Melea_Sovannary

សម្ដេចព្រះឧត្តមវង្សា គូ សុភាព បង្ហាញគន្លឹះសាមញ្ញធ្វើឱ្យវត្តអារាមស្អាត ដោយមិនចាំបាច់ចំណាយបច្ច័យច្រើន

សម្ដេចព្រះឧត្តមវង្សា គូ សុភាព បង្ហាញគន្លឹះសាមញ្ញធ្វើឱ្យវត្តអារាមស្អាត ដោយមិនចាំបាច់ចំណាយបច្ច័យច្រើន

ភ្នំពេញ៖ សម្ដេចព្រះឧត្តមវង្សា គូ សុភាព បានចែករំលែកគន្លឹះសាមញ្ញមួយ ដែលអាចធ្វើឱ្យវត្តអារាមមានភាពស្អាត និងមានសណ្ដាប់ធ្នាប់ ដោយមិនចាំបាច់ទាល់តែមានបច្ច័យច្រើនសម្រាប់កសាងសំណង់ធំៗ ឬរៀបចំសួនច្បារឱ្យបានស្រស់ស្អាតនោះឡើយ។ សម្ដេចបានសង្កត់ធ្ងន់ថា ចំណុចសំខាន់បំផុត គឺការរក្សាអនាម័យ និងមិនឱ្យមានសំរាមនៅក្នុងបរិវេណវត្ត។

សម្ដេចព្រះឧត្តមវង្សា គូ សុភាព មានសង្ឃដីកាថា ប្រសិនបើមិនមានលទ្ធភាពកសាងសំណង់ធំៗ ឬរៀបចំសួនច្បារច្រើនទេ គ្រាន់តែផ្ដោតលើការធ្វើឱ្យអស់សំរាមក្នុងវត្ត ក៏អាចធ្វើឱ្យវត្តអារាមមើលទៅស្អាត និងមានសណ្ដាប់ធ្នាប់បានដែរ។ សំរាមទាំងនោះរួមមាន ដប កំប៉ុង ថង់ប្លាស្ទិក និងសំណល់ផ្សេងៗ ជាពិសេសត្រូវមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ មិនបោះចោលពាសវាលពាសកាល។

ជាមួយគ្នានេះ ការរក្សាអនាម័យនៅក្នុងវត្តអារាមមិនអាចពឹងផ្អែកលើមនុស្សតែម្នាក់បានឡើយ ប៉ុន្តែត្រូវការការចូលរួមពីភិក្ខុ សាមណេរ និងពុទ្ធបរិស័ទទាំងអស់។ ដូច្នេះ ការហ្វឹកហ្វឺន និងពន្យល់ណែនាំឱ្យស្គាល់ពីអ្វីទៅជាសំរាម ផលប៉ះពាល់របស់សំរាមចំពោះបរិស្ថាន និងការរស់នៅ ព្រមទាំងវិធីទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការកសាងវប្បធម៌ស្អាត និងមានអនាម័យនៅក្នុងវត្ត។

ជាចុងក្រោយ សម្ដេចព្រះឧត្តមវង្សា គូ សុភាព មានសង្ឃដីកាបន្ថែមថា មិនថាជាវត្តអារាម សាលារៀន ស្ថាប័ន ឬទីកន្លែងណានោះទេ ដើម្បីឱ្យទីធ្លារបស់ខ្លួនស្អាត គឺត្រូវផ្ដើមចេញពីមនុស្សម្នាក់ៗ ដោយមានវិន័យ និងអនុវត្តជាប់ជានិច្ច។ ការមិនបោះសំរាមចោលពាសវាលពាសកាល និងការចូលរួមសម្អាតបរិស្ថានជាប្រចាំ គឺជាវិធីសាមញ្ញដែលមិនចាំបាច់ចំណាយបច្ច័យច្រើន ប៉ុន្តែអាចនាំមកនូវបរិយាកាសស្អាត មានសណ្ដាប់ធ្នាប់ និងគួរឱ្យគោរពនៅក្នុងវត្តអារាម។

ប្រភព៖ សម្ដេចឧត្តមវង្សា គូ សុភាព

https://www.facebook.com/share/v/1BtUaA21H3/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ សម្ដេចឧត្តមវង្សា គូ សុភាព
ប្រភព៖ សម្ដេចឧត្តមវង្សា គូ សុភាព
ប្រភព៖ សម្ដេចឧត្តមវង្សា គូ សុភាព
ប្រភព៖ សម្ដេចឧត្តមវង្សា គូ សុភាព
ប្រភព៖ សម្ដេចឧត្តមវង្សា គូ សុភាព
ប្រភព៖ សម្ដេចឧត្តមវង្សា គូ សុភាព