National

September 9, 2026 at 9:41 AM
Melea_Sovannary

គ្រឿងសំអាង ១,០០៨ប្រអប់ សង្ស័យនាំយកពីថៃ ត្រូវសមត្ថកិច្ចស្រុកម៉ាឡៃចាប់បាន

ភ្នំពេញ៖ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦- កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទប់ស្កាត់គ្រឿងសំអាងម៉ាក Elracle ចំនួន ១,០០៨ប្រអប់ ដែលសង្ស័យថា ត្រូវបានឈ្មួញលួចនាំយកឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាដោយខុសច្បាប់។ នេះបើយោងតាមទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

ការទប់ស្កាត់នេះធ្វើឡើងនៅវេលាម៉ោង ៩:៥០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ គ្រឿងសំអាងដែលសមត្ថកិច្ចរកឃើញមានចំនួន ៧កេសធំ ស្មើនឹង ៨៤កេសតូច និងសរុប ១,០០៨ប្រអប់។

ក្រោយទប់ស្កាត់បាន គ្រឿងសំអាងទាំងអស់ត្រូវបានប្រគល់ជូន អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីបន្តនីតិវិធីពាក់ព័ន្ធ និងចាត់ការតាមច្បាប់។

សមត្ថកិច្ចមិនបានបញ្ជាក់អំពីអត្តសញ្ញាណអ្នកពាក់ព័ន្ធក្នុងករណីនេះនៅឡើយទេ។

ប្រភព៖ ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥

https://web.facebook.com/share/p/1DXLULKvvq/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភពរូបពី:ប្រភព៖ ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ https://web.facebook.com/share/p/1DXLULKvvq/?mibextid=wwXIfr