National

September 9, 2026 at 9:42 AM
Melea_Sovannary

អតីតអ្នកមើលថែដំរីឡាក់គី លោក ទ្រី ស៊ីថេង លាលែងពីតំណែងប្រធានប្រតិបត្តិ CWC ដោយលើកមូលហេតុអសមត្ថភាព

អតីតអ្នកមើលថែដំរីឡាក់គី លោក ទ្រី ស៊ីថេង លាលែងពីតំណែងប្រធានប្រតិបត្តិ CWC ដោយលើកមូលហេតុអសមត្ថភាព

ភ្នំពេញ៖ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦- លោក ទ្រី ស៊ីថេង អតីតអ្នកមើលថែដំរី ឡាក់គី បានប្រកាសលាលែងពីតំណែងជាប្រធានប្រតិបត្តិ (CEO) និងឈប់ពីការងារនៅអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) នៅចុងខែកញ្ញា ឆ្នាំ២០២៦នេះ។ លោកបានប្រកាសពីការសម្រេចចិត្តនេះតាមរយៈសេចក្តីជូនដំណឹងមួយ ដោយលើកឡើងពីមូលហេតុពាក់ព័ន្ធនឹងសមត្ថភាពរបស់ខ្លួនក្នុងការបំពេញតួនាទី។

លោក ទ្រី ស៊ីថេង បានបញ្ជាក់ថា មូលហេតុសំខាន់ៗនៃការលាលែង គឺដោយលោកយល់ថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមការងារ មិនអាចស្វែងរកជំនួយ និងការគាំទ្របានគ្រប់គ្រាន់សម្រាប់ការងារគាំពារសត្វព្រៃ ព្រមទាំងមិនអាចជួយសង្គ្រោះសត្វព្រៃដែលកំពុងរងគ្រោះដោយសារការជួញដូរខុសច្បាប់ ជាពិសេសការជួញដូរតាមបណ្តាញសង្គម បានប្រកបដោយប្រសិទ្ធភាព។

លោកបានបង្ហាញការសោកស្តាយចំពោះការមិនអាចបំពេញការងារ និងបម្រើអង្គការឱ្យបានរលូនតាមការរំពឹងទុក ព្រមទាំងថ្លែងអំណរគុណដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស ដែលតែងតែផ្តល់ការគាំទ្រដល់លោកក្នុងការងារពាក់ព័ន្ធនឹងការការពារ និងជួយសង្គ្រោះសត្វព្រៃ។

ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការងារ និងប្រតិបត្តិការរបស់ CWC នឹងនៅតែបន្តដំណើរការជាធម្មតា។ លោក អ៊ួង ចិន្តា ប្រធានស្តីទី នឹងដឹកនាំក្រុមការងារប្រតិបត្តិជាបណ្តោះអាសន្ន រហូតដល់អង្គការជ្រើសរើសបានប្រធានប្រតិបត្តិថ្មី។

ប្រភព៖ អង្គការគាំពារសត្វព្រៃកម្ពុជា

https://www.facebook.com/share/1Dnd9W5mKE/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ អង្គការគាំពារសត្វព្រៃកម្ពុជា
ប្រភព៖ អង្គការគាំពារសត្វព្រៃកម្ពុជា
ប្រភព៖ អង្គការគាំពារសត្វព្រៃកម្ពុជា
ប្រភព៖ អង្គការគាំពារសត្វព្រៃកម្ពុជា
ប្រភព៖ អង្គការគាំពារសត្វព្រៃកម្ពុជា
ប្រភព៖ អង្គការគាំពារសត្វព្រៃកម្ពុជា