National

September 14, 2026 at 10:06 AM
Melea_Sovannary

ឯកឧត្តម មីន អេងឡាំង កោតសរសើរបេតិកភណ្ឌវប្បធម៌កម្ពុជា ក្រោយទស្សនកិច្ចផ្ទាល់នៅខេត្តសៀមរាប

ឯកឧត្តម មីន អេងឡាំង កោតសរសើរបេតិកភណ្ឌវប្បធម៌កម្ពុជា ក្រោយទស្សនកិច្ចផ្ទាល់នៅខេត្តសៀមរាប

ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ យោងតាមការផ្សាយរបស់ព្រឹទ្ធសភាកម្ពុជាបានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម មីន អេងឡាំង បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅខេត្តសៀមរាប ដែលជាទីក្រុងមេត្រីភាពរបស់ទីក្រុងបាហ្កាន នៃប្រទេសមីយ៉ាន់ម៉ា និងបានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

ក្រៅពីការស្ញប់ស្ញែងលើកិច្ចអភិរក្សវប្បធម៌ ដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏មានសារៈសំខាន់នេះ ក៏បានបញ្ចប់ទៅដោយទទួលបាននូវលទ្ធផលផ្លែផ្កា និងចំណងសហប្រតិបត្តិការកាន់តែស៊ីជម្រៅផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានសម្តែងនូវសេចក្តីអរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះបដិសណ្ឋារកិច្ចដ៏សែនកក់ក្តៅ និងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះរូបលោក និងគណៈប្រតិភូ។

ប្រភពដដែលបានបន្តថា ក្នុងជំនួបពិភាក្សាដ៏ល្អប្រសើរ និងប្រកបដោយផ្លែផ្កា ថ្នាក់ដឹកនាំទាំងពីរបានជឿជាក់ថា ការពិភាក្សានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើវិស័យនានា ព្រមទាំងជួយពង្រឹងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ជាចុងក្រោយ ឯកឧត្តម មីន អេងឡាំង ទន្ទឹងរង់ចាំ និងសង្ឃឹមយ៉ាងមុតមាំរង់ចាំស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាវិញម្តង នៅពេលវេលាដ៏សមស្របណាមួយ ដើម្បីតបស្នងចំពោះទឹកចិត្ត និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅដែលភាគីកម្ពុជាបានផ្តល់ជូននាពេលនេះ។

ប្រភព៖ ព្រឹទ្ធសភាកម្ពុជា

https://www.facebook.com/share/p/1EYa69LRtK/

អាជ្ញាធរអប្សរា

https://www.facebook.com/share/p/1DVFPkHLie/

រាយការណ៍ដោយ៖ The Khmer Today

ប្រភពរូបភាព៖ ព្រឹទ្ធសភាកម្ពុជា
ប្រភពរូបភាព៖ ព្រឹទ្ធសភាកម្ពុជា
ប្រភពរូបភាព៖ ព្រឹទ្ធសភាកម្ពុជា
ប្រភពរូបភាព៖ ព្រឹទ្ធសភាកម្ពុជា
ប្រភពរូបភាព៖ ព្រឹទ្ធសភាកម្ពុជា
ប្រភពរូបភាព៖ ព្រឹទ្ធសភាកម្ពុជា