National

September 14, 2026 at 10:09 AM
Melea_Sovannary

នគរបាលស្ទឹងត្រែងបង្ក្រាបករណីគ្រឿងញៀនធំមួយ ឃាត់ខ្លួនបានមនុស្ស៣៤នាក់ និងរឹបអូសម៉ាទឹកកក ជាង១១៥ក្រាម

នគរបាលស្ទឹងត្រែងបង្ក្រាបករណីគ្រឿងញៀនធំមួយ ឃាត់ខ្លួនបានមនុស្ស៣៤នាក់ និងរឹបអូសម៉ាទឹកកក ជាង១១៥ក្រាម

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ — សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យសរុប ៣៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងរឹបអូសបានម៉ាទឹកកក ឬមេតំហ្វេតាមីន ចំនួន៧កញ្ចប់ មានទម្ងន់សុទ្ធសរុប ១១៥,២៨ក្រាម។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១០ និងទី១១ ខែកញ្ញា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង។

ក្នុងចំណោមជនសង្ស័យទាំង៣៤នាក់ សមត្ថកិច្ចបញ្ជាក់ថា ៣នាក់ពាក់ព័ន្ធនឹងការជួញដូរសារធាតុញៀន ក្នុងនោះមានស្ត្រីម្នាក់, ម្នាក់ពាក់ព័ន្ធនឹងការរក្សាទុក និងប្រើប្រាស់ និង៣០នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ក្នុងចំណោមអ្នកប្រើប្រាស់ទាំងនេះ មានជនជាតិខ្មែរ-ឥស្លាម៤នាក់ និងជនជាតិវៀតណាមម្នាក់។

ក្រៅពីសារធាតុញៀន សមត្ថកិច្ចក៏បានដកហូត ម៉ូតូចំនួន២៥គ្រឿង ម៉ូតូរ៉ឺម៉ក១គ្រឿង និងទូរស័ព្ទដៃ២៨គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង

https://www.facebook.com/share/p/1MFVf6KCBn/

រាយការណ៍ដោយ៖ The Khmer Today