National

September 18, 2026 at 1:50 PM
Melea_Sovannary

ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើន១៨,៧% ដល់ជិត ២ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦

ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន កើន១៨,៧% ដល់ជិត ២ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានជិត ២ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦ កើនឡើង ១៨,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅជប៉ុនមានតម្លៃប្រមាណ ១,២៦ពាន់លានដុល្លារ កើន២២,២% ខណៈជប៉ុននាំចូលទំនិញមកកម្ពុជាមានតម្លៃប្រមាណ ៧១៧លានដុល្លារ កើន៦,៤%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅជប៉ុន រួមមាន សម្លៀកបំពាក់ វាយនភណ្ឌ គ្រឿងបន្លាស់ ផលិតផលអេឡិចត្រូនិក និងផលិតផលកសិកម្មមួយចំនួន។ ចំណែកជប៉ុននាំចូលមកកម្ពុជានូវគ្រឿងចក្រ យានយន្ត ឧបករណ៍អេឡិចត្រូនិក និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន។ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វិនិយោគិនជប៉ុននៅតែមានចំណាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា ដោយមានការបណ្តាក់ទុនលើវិស័យជាច្រើន រួមទាំងវិស័យពាណិជ្ជកម្ម និងផលិតកម្ម។

សម្រាប់ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន សម្រេចបានជាង ២,៥៣ពាន់លានដុល្លារ កើន១៧,១៤%។ ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានតម្លៃ ១,៥៧ពាន់លានដុល្លារ កើន១១,៨៦% ខណៈជប៉ុននាំចូលមកកម្ពុជាមានតម្លៃ ៩៥៦លានដុល្លារ កើន២៧% ដែលបង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ប្រភព៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

https://stats.customs.gov.kh/?t=1789706974045

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ កំពង់ផែស្វយ័តព្រះសីហនុ https://www.pas.gov.kh/page-category/sihanoukville-autonomous-port