National

September 21, 2026 at 9:41 AM
Melea_Sovannary

ថៃចោទកម្ពុជាប្រើប្រាសាទព្រះវិហារជាមូលដ្ឋានដាក់អាវុធធុនធ្ងន់ បាញ់ប្រហារលើទឹកដីថៃ

ថៃចោទកម្ពុជាប្រើប្រាសាទព្រះវិហារជាមូលដ្ឋានដាក់អាវុធធុនធ្ងន់ បាញ់ប្រហារលើទឹកដីថៃ

ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ កងទ័ពជើងគោកថៃ នៅថ្ងៃទី២០ ខែកញ្ញា បានបង្ហាញរូបភាពថតពីលើអាកាសដោយដ្រូន ដោយអះអាងថា កងកម្លាំងកម្ពុជាបានប្រើប្រាស់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ជាទីតាំងយោធា ដើម្បីដាក់ពង្រាយអាវុធធុនធ្ងន់ និងបាញ់ប្រហារទៅលើតំបន់របស់ថៃ។ កងទ័ពថៃបញ្ជាក់ថា រូបភាពនេះត្រូវបានថតដោយក្រុម Phoenix Team ពីតំបន់ជាក់ស្តែង។

តាមការអះអាងរបស់កងទ័ពថៃ រូបភាពពីលើអាកាសបង្ហាញទីតាំងដែលមានការដាក់អាវុធជាច្រើនប្រភេទ រួមមាន ឧបករណ៍បាញ់គ្រាប់បែកដៃ កាំភ្លើងគ្មានការទប់កម្លាំងថយក្រោយ កាំភ្លើងប្រឆាំងយន្តហោះ ព្រមទាំងបន្ទាយលេណដ្ឋាន និងលេណដ្ឋានតភ្ជាប់។ ថៃបន្តចោទប្រកាន់ទៀតថា តំបន់នេះត្រូវបានប្រើសម្រាប់រក្សាទុកអាវុធ គ្រាប់រំសេវ និងសារធាតុផ្ទុះ ដែលយកទៅប្រើក្នុងការបាញ់ប្រហារលើតំបន់ខាងភាគីថៃ។ ខណៈ ភាគីកម្ពុជាបានបដិសេធការចោទប្រកាន់នេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែកញ្ញា បានច្រានចោលការអះអាងរបស់អាជ្ញាធរថៃថា កម្ពុជាប្រើប្រាសាទបុរាណជាទីតាំងយោធា ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារគឺជាទីតាំងបេតិកភណ្ឌវប្បធម៌ និងសាសនា ហើយកម្ពុជាមិនដែលប្រើប្រាសាទបុរាណណាមួយជាមូលដ្ឋានយោធាឡើយ។

ដោយឡែកយោងតាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សនិងបុរាណវិទ្យារបស់អាជ្ញាធរជាតិព្រះវិហារ បានកត់ត្រាការខូចខាតនៅប្រាសាទព្រះវិហារចំនួន ៥៦២ទីតាំង ក្នុងអំឡុងការប៉ះទង្គិចប្រដាប់អាវុធឆ្នាំ២០២៥ ក្នុងនោះ ១៤២ទីតាំងរងការខូចខាតក្នុងខែកក្កដា និង ៤២០ទីតាំងក្នុងខែធ្នូ។ ទិន្នន័យរបស់កម្ពុជាក៏បង្ហាញថា មានបំណែកថ្មរាប់ម៉ឺនដុំត្រូវបានប្រមូលពីតំបន់ខូចខាត ហើយការងារស្ដារឡើងវិញនៅមិនទាន់បញ្ចប់នៅឡើយ។

ប្រភព៖ Matichon.

https://www.matichon.co.th/politics/news_5897636

CMAC

https://www.facebook.com/cmac.gov.kh/posts/pfbid0yowjx7KCG8UWuhvvnYMRNcAbN9UeLLt3EvLnbamiByfz6D1SS9K86PFbuqaNfezel?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ MATICHON https://www.matichon.co.th/politics/news_5897636