National

September 21, 2026 at 2:27 PM
Melea_Sovannary

កម្ពុជានឹងបើកវេទិកាអន្តរជាតិ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ ខែកញ្ញា

កម្ពុជានឹងបើកវេទិកាអន្តរជាតិ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣-២៤ ខែកញ្ញា

ភ្នំពេញ៖ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ — កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ សន្និសីទនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការចូលរួមពីរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា ស្ថាប័នសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងទៀត។

សន្និសីទនេះរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងអំពីការវិវត្តនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូពហុភាគី ព្រមទាំងចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននេះ។ កម្ពុជា និងភាគីចូលរួមនឹងពិភាក្សាអំពីវិធានការឆ្លើយតបចំពោះការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ប្រទេសនានាជុំវិញពិភពលោក។

តាមរយៈវេទិកានេះ កម្ពុជាមានគោលបំណងជំរុញការចែករំលែកចំណេះដឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆបោក ការពារប្រជាពលរដ្ឋ និងលើកកម្ពស់សុវត្ថិភាពក្នុងបរិស្ថានឌីជីថល។ សាធារណជន អ្នកជំនាញ ស្ថាប័ន អង្គការ និងភាគីពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ អាចតាមដានព័ត៌មានផ្លូវការរបស់ស្ថាប័នរៀបចំ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី និងលក្ខខណ្ឌនៃការចូលរួមក្នុងសន្និសីទនេះ។

ប្រភព៖ ក្រសួងព័ត៌មាន

https://www.information.gov.kh/articles/202297

ឯកឧត្តម នេត្រ ភក្ត្រា

https://www.facebook.com/share/v/17wJM7q9WF/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងព័ត៌មាន https://www.information.gov.kh/articles/202297
ប្រភព៖ ក្រសួងព័ត៌មាន https://www.information.gov.kh/articles/202297
ប្រភព: សម្តេចបវរធបតី ហ៊ុន ម៉ាណែត
ប្រភព: សម្តេចបវរធបតី ហ៊ុន ម៉ាណែត
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)