National

September 22, 2026 at 9:54 AM
Melea_Sovannary

កម្ពុជា ត្រៀមបង្ហាញជំហរលើបញ្ហាតំបន់ និងសកលលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១

កម្ពុជា ត្រៀមបង្ហាញជំហរលើបញ្ហាតំបន់ និងសកលលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១

ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ កម្ពុជា ត្រៀមបង្ហាញទស្សនៈ និងជំហររបស់ខ្លួនលើបញ្ហាសំខាន់ៗនៅក្នុងតំបន់ និងសកលលោក ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីទស្សនៈ និងជំហររបស់កម្ពុជាចំពោះបញ្ហាសំខាន់ៗក្នុងតំបន់ និងសកលលោក។ ក្នុងនោះ កម្ពុជានឹងលើកឡើងពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងការពង្រឹងតួនាទី ព្រមទាំងប្រសិទ្ធភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមស្មុគស្មាញរបស់សហគមន៍អន្តរជាតិ។

ក្រៅពីនេះ កម្ពុជានឹងបង្ហាញអំពីអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ព្រមទាំងការប្តេជ្ញាចិត្តបន្តជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ កិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ មានមូលបទ "ការស្តារទំនុកចិត្តឡើងវិញ ការគ្រប់គ្រងការធ្វើបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលផ្តល់ផលប្រយោជន៍សម្រាប់ទាំងអស់គ្នា"។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន គ្រោងនឹងជួបទ្វេភាគីជាមួយភាគីពាក់ព័ន្ធនានា ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការចូលរួមចំណែករបស់កម្ពុជាក្នុងការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅលើឆាកអន្តរជាតិ។

ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ

https://www.facebook.com/share/p/1Gyd2DkTAE/?mibextid=wwXIfr

រាយការណ៍ដោយ៖ The Khmer Today

ប្រភព: ក្រសួងការបរទេស និងសហប្រតិបត្តិការ
ប្រភព: ក្រសួងការបរទេស និងសហប្រតិបត្តិការ
ប្រភព: ក្រសួងការបរទេស និងសហប្រតិបត្តិការ
ប្រភព: ក្រសួងការបរទេស និងសហប្រតិបត្តិការ
ប្រភព: ក្រសួងការបរទេស និងសហប្រតិបត្តិការ
ប្រភព: ក្រសួងការបរទេស និងសហប្រតិបត្តិការ