National

September 22, 2026 at 11:06 AM
Melea_Sovannary

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ពីពាក្យថា «កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ» ត្រូវបន្តថែពីជំនាន់នេះទៅកូនចៅជំនាន់ក្រោយ

ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ពីពាក្យថា «កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ» ត្រូវបន្តថែពីជំនាន់នេះទៅកូនចៅជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ពាក្យ «កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ» មិនមែនមានន័យត្រឹមតែការអះអាងពីមរតកអតីតកាលនោះទេ ប៉ុន្តែមានន័យជ្រាលជ្រៅថា ប្រជាជនខ្មែរជាអ្នកទទួលមរតកពីបុព្វបុរស និងមានភារកិច្ចបន្តថែរក្សា ការពារ អភិវឌ្ឍ និងប្រគល់មរតកនេះទៅកាន់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលសម្បូរទៅដោយប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលបានកសាង និងបន្តអស់រយៈពេលរាប់សតវត្សរ៍។ មរតកទាំងនេះមានទាំងភាសា អក្សរ អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ និងរបៀបរស់នៅរបស់ប្រជាជនខ្មែរ។

ប្រភព៖ ឯកឧត្តម នេត្រ ភក្ត្រា https://www.facebook.com/share/p/1DrVyQpho5/
ប្រភព៖ ឯកឧត្តម នេត្រ ភក្ត្រា https://www.facebook.com/share/p/1DrVyQpho5/

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា អរិយធម៌ខ្មែរមានសក្ខីភាពតាមរយៈប្រាសាទ សិលាចារឹក សំណង់បុរាណ និងស្នាដៃសិល្បៈជាច្រើន ខណៈវប្បធម៌ខ្មែរនៅតែបន្តរស់រវើកតាមរយៈរបាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង គុនល្បុក្កតោ រឿងព្រេង ប្រពៃណីបុណ្យទាន និងទំនៀមទម្លាប់របស់ប្រជាជន។ ដូច្នេះ មរតកខ្មែរមិនមែនជាអ្វីដែលត្រូវរក្សាទុកត្រឹមក្នុងសារមន្ទីរ ឬសំណង់បុរាណនោះទេ ប៉ុន្តែជាមរតករស់ដែលត្រូវបន្តពីមួយជំនាន់ទៅមួយជំនាន់។

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការមានមោទកភាពចំពោះវប្បធម៌ និងអរិយធម៌ខ្មែរ ត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវក្នុងការអភិរក្ស និងលើកតម្កើងមរតកជាតិ។ ជាពិសេស ការចូលរួមរបស់យុវជន ការសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ត្រូវបានចាត់ទុកថាជាផ្នែកសំខាន់ក្នុងការធានាថា មរតករបស់បុព្វបុរសនៅតែរក្សាបាននូវតម្លៃ អត្តសញ្ញាណ និងអាចបន្តទៅកាន់កូនចៅជំនាន់ក្រោយដោយគង់វង្ស៕

ប្រភព៖ ឯកឧត្តម នេត្រ ភក្ត្រា

https://www.facebook.com/share/p/1DrVyQpho5/

រាយការណ៍ដោយ៖ The Khmer Today