National
ព្រះម៉ែបារមីនៅស្រុកសន្ទុក ត្រូវរដ្ឋបាលស្រុកកោះហៅផ្ដិតមេដៃធ្វើកំណត់ហេតុ

ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបញ្ជាឱ្យរដ្ឋបាលស្រុក និងមន្ទីរធម្មការ និងសាសនា កោះហៅលោកស្រីម្នាក់ ដែលត្រូវបានលើកឡើងថា បានតាំងខ្លួនជាព្រះម៉ែបារមីនៅក្នុងស្រុកសន្ទុក មកធ្វើកំណត់ហេតុ និងផ្ដិតមេដៃ។
តាមការបញ្ជាក់របស់ឯកឧត្តម តាមរយៈផេកអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានចាត់ឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការខាងលើ ដើម្បីសម្របសម្រួល និងរក្សាសណ្តាប់ធ្នាប់ក្នុងសង្គម។
លោកអភិបាលខេត្តបានលើកឡើងថា អាជំនឿតាមបែបដូនតាគួរត្រូវបានគោរព និងមិនគួរប្រមាថ ប៉ុន្តែការបង្កើតអបិយជំនឿថ្មីៗ គួរតែមានភាពសមហេតុសមផល និងមិនបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាដែលអាចបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានជំងឺ កុំផ្អែកតែលើអបិយជំនឿក្នុងការព្យាបាល ដោយចាត់ទុកការស្វែងរកជំនឿជាការគួបផ្សំផ្នែកអារម្មណ៍ប៉ុណ្ណោះ ខណៈការព្យាបាលជំងឺជាក់ស្តែង គួរទៅកាន់មន្ទីរពេទ្យ ឬអ្នកជំនាញដែលមានចំណេះដឹងវិជ្ជាជីវៈ និងផ្អែកលើវិទ្យាសាស្ត្រ៕
ប្រភព៖ ហ្វេសប៊ុក លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ
https://www.facebook.com/share/p/1dte4xKdEj/
រាយការណ៍ដោយ៖ The Khmer Today


