International

September 22, 2026 at 11:08 AM
Melea_Sovannary

ត្រឹមតែ១សប្ដាហ៍ ឡាវបង្ក្រាបបណ្តាញឆបោក និងល្បែងអនឡាញ ឃាត់ខ្លួនជនសង្ស័យជិត១០០នាក់

ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ អាជ្ញាធរឡាវបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបណ្តាញឆបោកតាមអនឡាញ និងល្បែងអនឡាញជិត ១០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់នៅទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែ១សប្ដាហ៍កន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។

ក្នុងចំណោមប្រតិបត្តិការទាំងនោះ កាលពីថ្ងៃទី១៨ ខែកញ្ញា អាជ្ញាធរខេត្តចម្ប៉ាសាក់បានឃាត់ខ្លួនជនសង្ស័យ ២៣នាក់ រួមមានជនជាតិចិន ២២នាក់ និងជនជាតិឡាវម្នាក់ នៅភូមិហួសេ ស្រុកប៉ាចៀង ចាឡឺនស៊ុក បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពឆបោកតាមអ៊ីនធឺណិតគួរឱ្យសង្ស័យនៅផ្ទះជួលមួយកន្លែង។ សមត្ថកិច្ចបានរឹបអូសកុំព្យូទ័រលើតុ ៤៩គ្រឿង ទូរស័ព្ទដៃ ២៣៧គ្រឿង ប្រព័ន្ធដំណើរការកុំព្យូទ័រ ២៧គ្រឿង និងឧបករណ៍រក្សាលំនឹងចរន្តអគ្គិសនី ៧គ្រឿង។

ដោយឡែក នៅថ្ងៃទី១៦ ខែកញ្ញា ប៉ូលិសក្រុងវៀងចន្ទន៍បានឃាត់ខ្លួនជនបរទេស ៤១នាក់ រួមមានជនជាតិថៃ ៤០នាក់ និងជនជាតិចិនម្នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបនៅសណ្ឋាគារ ៤កន្លែង។ មុននេះទៀត នៅថ្ងៃទី១២ ខែកញ្ញា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ១៣នាក់ពីផ្ទះជួលចំនួន២កន្លែង និងរឹបអូសថ្នាំគ្រាប់ដែលសង្ស័យជាមេតំហ្វេតាមីនចំនួន ១,៤៩៤គ្រាប់ ខណៈប្រតិបត្តិការនៅសណ្ឋាគារ Yuzhou Smart កាលពីថ្ងៃទី៦ ខែកញ្ញា បាននាំឱ្យមានការឃាត់ខ្លួន ៤៣នាក់។

ការបង្ក្រាបខាងលើជាផ្នែកមួយនៃយុទ្ធនាការរបស់ឡាវប្រឆាំងបទល្មើសតាមអ៊ីនធឺណិត និងបណ្តាញល្បែងអនឡាញ។ ក្នុងខែកញ្ញា ឆ្នាំ២០២៦ តែមួយ ប៉ូលិសឡាវបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញជាង ២០០នាក់ ខណៈចាប់តាំងពីដើមឆ្នាំ២០២៦ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសតាមអ៊ីនធឺណិតយ៉ាងហោចណាស់ ៦,២០០នាក់ ដោយក្នុងខែកក្កដា និងសីហា មានការឃាត់ខ្លួនប្រមាណ ១,០០០នាក់ក្នុងមួយខែ៕

ប្រភព៖ The Laotian Times

https://laotiantimes.com/2026/09/21/latest-scam-center-raids-hit-vientiane-champasak-with-nearly-100-arrests/#google_vignette

រាយការណ៍ដោយ៖ The Khmer Today

ប្រភពរូបភាព៖Thaiger  https://thethaiger.com/hot-news/crime/129-thais-returned-from-laos-online-gambling-work  The Laotian Times https://www.facebook.com/share/p/14p5majhRn9/