National

September 23, 2026 at 9:59 AM
Melea_Sovannary

រដ្ឋមន្ត្រីទេសចរណ៍លើកឡើងថា "ចង់ទាក់ទាញភ្ញៀវទេសចរណ៍កម្រិតខ្ពស់ កម្ពុជាត្រូវពង្រឹងសេវាកម្មឱ្យមានគុណភាព និងស្ដង់ដាខ្ពស់"

រដ្ឋមន្ត្រីទេសចរណ៍លើកឡើងថា "ចង់ទាក់ទាញភ្ញៀវទេសចរណ៍កម្រិតខ្ពស់ កម្ពុជាត្រូវពង្រឹងសេវាកម្មឱ្យមានគុណភាព និងស្ដង់ដាខ្ពស់"

ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រសិនបើកម្ពុជាចង់ទាក់ទាញភ្ញៀវទេសចរកម្រិតខ្ពស់ ត្រូវពង្រឹងគុណភាព និងស្តង់ដាសេវាកម្មទេសចរណ៍ឱ្យបានខ្ពស់ ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា «គុណភាពបង្កើតទំនុកចិត្ត ទំនុកចិត្តបង្កើតតម្លៃ ហើយតម្លៃនឹងនាំឱ្យទេសចរណ៍កម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់» ក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦» នៅទីស្តីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ការគោរព និងអនុវត្តស្តង់ដា មិនមែនគ្រាន់តែជាការបំពេញកាតព្វកិច្ចតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើទំនុកចិត្តរបស់ភ្ញៀវ កេរ្តិ៍ឈ្មោះរបស់អាជីវកម្ម និងតម្លៃម៉ាកទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង។ លោកបានសង្កត់ធ្ងន់ថា ក្រៅពីធនធានធម្មជាតិ វប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែប កម្ពុជាត្រូវធានាឱ្យសេវាកម្មទេសចរណ៍មានគុណភាព សុវត្ថិភាព អនាម័យ និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុករបស់ភ្ញៀវទេសចរ។

ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាជាតិចំនួន ១៤ ព្រមទាំងជំរុញការអនុវត្តគោលការណ៍ណែនាំ និងស្តង់ដាអាស៊ានចំនួន ៩ ដែលគ្របដណ្តប់លើសេវាស្នាក់នៅ ភោជនីយដ្ឋាន ស្ប៉ា និងម៉ាស្សា សហគមន៍ទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទីក្រុងទេសចរណ៍ស្អាត និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត។ សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ៤០០នាក់ មកពីស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីស្តង់ដា វិធានការ និងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃចំណាត់ថ្នាក់សេវាកម្មទេសចរណ៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ឱ្យពង្រឹងសមត្ថភាពស្ថាប័ន អភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមប្រកួតប្រជែងវាយតម្លៃស្តង់ដានៅកម្រិតអាស៊ាន និងអន្តរជាតិ។ ក្រសួងទេសចរណ៍នឹងបន្តគាំទ្រ និងសម្របសម្រួលជាមួយវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងបង្កើនការទទួលស្គាល់ទេសចរណ៍កម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ៕

ប្រភព៖ ក្រសួងទេសចរណ៍

https://www.facebook.com/share/p/18AboyafUQ/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងទេសចរណ៍ https://www.facebook.com/share/p/18AboyafUQ/