National

September 25, 2026 at 9:27 AM
Melea_Sovannary

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ផ្ដោតលើការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ផ្ដោតលើការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន

ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ កម្ពុជា និងចិន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ដោយផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែនផ្សេងទៀត ខណៈភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលមានលក្ខណៈឆ្លងដែន។

ជាក់ស្ដែង នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍លោក យ៉ាង វៃលីន អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ដែលបានអញ្ជើញមកកាន់ទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងទាំងពីរ។

ប្រភព៖ ក្រសួងមហាផ្ទៃ
ប្រភព៖ ក្រសួងមហាផ្ទៃ

ក្នុងជំនួបពិភាក្សាទ្វេភាគី មុនកិច្ចប្រជុំពេញអង្គ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ស្ដីពីការអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការពង្រឹងការអនុវត្តច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបទល្មើសឆ្លងដែនផ្សេងទៀត រួមមានបទល្មើសគ្រឿងញៀន ការជួញដូរមនុស្ស និងការចរាចរទំនិញក្លែងក្លាយ ឬទំនិញខុសច្បាប់។

ភាគីទាំងពីរក៏បានថ្លែងអំណរគុណដល់មន្ត្រីនៃស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរ ដែលបានសហការគ្នាប្រកបដោយភាពស្មោះត្រង់ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់។ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី លោក ស សុខា និងលោក យ៉ាង វៃលីន បានបន្តដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីបូកសរុបលទ្ធផលការងារ និងចុះហត្ថលេខាលើផែនការការងារស្ដីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន។

ប្រភព៖ ក្រសួងមហាផ្ទៃ

https://web.facebook.com/share/p/1FAHBLdSeW/

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

https://web.facebook.com/share/p/189ygT2bxV/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងមហាផ្ទៃ
ប្រភព៖ ក្រសួងមហាផ្ទៃ
ប្រភព៖ ក្រសួងមហាផ្ទៃ
ប្រភព៖ ក្រសួងមហាផ្ទៃ
ប្រភព៖ ក្រសួងមហាផ្ទៃ
ប្រភព៖ ក្រសួងមហាផ្ទៃ