National

September 30, 2026 at 1:20 PM
Melea_Sovannary

ឱកាសបុណ្យភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល ចេញវិធានការណែនាំ បង្ការការពុលអាហារ

ឱកាសបុណ្យភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល ចេញវិធានការណែនាំ បង្ការការពុលអាហារ

ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦៖ ករណីពុលអាហារ គឺជាហានិភ័យមួយដែលអាចកើតមានចំពោះប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យដែលមានការរៀបចំ និងចែករំលែកចំណីអាហារក្នុងចំនួនច្រើន។ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ និងសុវត្ថិភាពចំណីអាហារ ដើម្បីបង្ការការពុលអាហារ និងជំងឺដែលបណ្តាលមកពីអាហារមិនមានសុវត្ថិភាព។

ក្រសួងណែនាំឱ្យប្រជាពលរដ្ឋលាងសម្អាតដៃមុនពេលរៀបចំ ឬចាប់កាន់ចំណីអាហារ និងលាងដៃឱ្យបានញឹកញាប់ ជាពិសេសក្រោយពេលប៉ះពាល់សត្វ ឬវត្ថុដែលអាចជាប្រភពចម្លងរោគ។ ចំណីអាហារត្រូវចម្អិនឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ព្រមទាំងត្រូវសម្អាតឧបករណ៍ប្រើប្រាស់សម្រាប់ចម្អិនអាហារឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ត្រូវរក្សាអាហារឆៅ និងអាហារឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា និងកុំទុកអាហារនៅសីតុណ្ហភាពធម្មតារយៈពេលយូរ។ ក្រសួងក៏បានណែនាំឱ្យប្រើប្រាស់ទឹកស្អាត វត្ថុធាតុដើមដែលមានគុណភាព និងជាពិសេស កុំទទួលទានចំណីអាហារដែលហួសកាលកំណត់ប្រើប្រាស់។ ចំពោះម្ហូបអាហារដែលចម្អិនស្រាប់នៅតាមទីផ្សារ ឬតាមដងផ្លូវ ប្រជាពលរដ្ឋត្រូវពិនិត្យឱ្យប្រាកដថា មានអនាម័យ និងសុវត្ថិភាពមុនទទួលទាន។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋតែងរៀបចំចង្ហាន់ និងចំណីអាហារយកទៅប្រគេនព្រះសង្ឃ ក្រសួងសុខាភិបាលបានណែនាំឱ្យរៀបចំ និងទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ មិនត្រូវដាក់ច្របូកច្របល់គ្នា ដើម្បីចៀសវាងការបំពុលអាហារ និងការពុលអាហារ។ ក្រសួងក៏បានស្នើឱ្យអាជ្ញាធររាជធានី ខេត្ត និងរដ្ឋបាលមូលដ្ឋាន ជួយណែនាំប្រជាពលរដ្ឋឱ្យអនុវត្តវិធានសុវត្ថិភាពចំណីអាហារឱ្យបានខ្ជាប់ខ្ជួន ក្នុងអំឡុងពេលពិធីបុណ្យនេះ៕

ប្រភព៖ ក្រសួងសុខាភិបាល

https://www.facebook.com/share/p/1KKSC4VAWZ/

រាយការណ៍ដោយ៖ The Khmer Today

ប្រភព៖ ក្រសួងសុខាភិបាល https://www.facebook.com/share/p/1KKSC4VAWZ/